ប្រុសៗ​ដែល​ចូលចិត្ត​រឿង​អាសអាភាស​ច្រើន សូម​ប្រយ័ត្ន​…!

, , Leave a comment

​តាម​ប្រភពពី Metro ឱ្យដឹងថា ការមើល​វី​ឌី​អូ​អាសអាភាស​ច្រើនពេក អាចធ្វើឱ្យ​បុរស​លែងមាន​អារម្មណ៍ នៅពេល​រួមភេទ​ជាមួយនឹង​ដៃគូ​មែនទែន​។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ​បាន​រកឃើញថា ការមើល​រឿង​សិច​ច្រើនពេក អាចធ្វើ​ឱ្យមាន​បញ្ហា​ផ្លូវភេទ​និង​ចិត្ត​ទៅលើ​បុរសៗ ជាពិសេស​គឺពាក់ព័ន្ធ​ទៅនឹង​ការឡើង​រឹង​នៃ​ប្រដាប់ភេទ​។ ប៉ុន្តែ​ចំពោះ​នារី​វិញ គឺ​មិនសូវមាន​ការប៉ះពាល់​ទេ ទោះបីជា​មើល​រឿង​ប្រភេទ​នេះ​ច្រើន​ក៏ដោយ​។​

​លទ្ធផល​ស្រាវជ្រាវ​ឃើញ​នេះ ត្រូវបានធ្វើ​បទ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ លើក​ទី​១១២ នៃ​សមាគម​ផ្លូវទឹក​ម៉ូ​ត្រ​អាមេរិក​។ វា​បាន​ផ្អែកទៅលើ​ការសាកសួរ​ទៅលើ​បុរស និង​នារី អំពី​ទម្លាប់​នៃ​ការមើល​រឿង​សិច​របស់​ពួកគេ​។ អ្នកស្រាវជ្រាវ​បានឱ្យ​ក្រដាស​សំណួរ​ទៅ​នារី​ចន្លោះ​អាយុ​២០ ទៅ​៤០​ឆ្នាំ ដែលជា​អ្នកជំងឺ​នៅ​គ្លីនិក​ព្យាបាល​ទឹក​ម៉ូ​ត្រ​របស់​កងទ័ព ។ ក្រដាស​សំណួរ​នេះដែរ ត្រូវបាន​ចែកជូន​ដល់​អ្នកជំងឺ​បុរស​ចំនួន​៣១២​នាក់ ដែល​ស្ថិតនៅ​ចន្លោះ​អាយុ​ដូចគ្នា​ទៅនឹង​នារី​។​

​លទ្ធផល​ទទួលបាន គឺ​ពិតជា​មានការ​កត់សម្គាល់​យ៉ាងខ្លាំង​ទៅលើ​ខាង​បុរស ឯខាង​នារី​មិនសូវ​ជាមាន​បញ្ហា​ទេ ។ មាន​បុរស​៤% ក្នុងចំណោម​បុរស ដែល​គេ​សាកសួរ​ចូលចិត្ត​ប្រើ​ដៃ ខណៈពេល​មើល​រឿង​សិច ជាង​រួមភេទ​ជាមួយនឹង​ដៃគូ ។ លោក​វេជ្ជបណ្ឌិត Joseph Alukal ដែលជា​ប្រធាន​ខាង​ផ្នែក​សុខភាព​បន្ត​ពូជ​បុរស នៅ​សាកលវិទ្យាល័យ​ញូវយ៉ក បាន​មានប្រសាសន៍ថា ការមើល​រឿង​សិច ក៏​អាចធ្វើ​ឲ្យ​បុរស​មាន​ជំងឺ​ថប់​អារម្មណ៍​ដែរ ព្រោះ​ពួកគេ​អាច​នឹង​ប៉ង​ចង់​ធ្វើ​ដូច​ទៅនឹង​តួអង្គ​ក្នុង​រឿង តែ​ធ្វើ​មិនបាន​ដូច​៕

 

Leave a Reply

(*) Required, Your email will not be published