រថយន្តដឹកឈើ ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះខូចខាតទាំងស្រុង នៅខេត្តព្រះវិហារ

, , Leave a comment

ខេត្តព្រះវិហារ ៖រថយន្តដឹកឈើ​សរស​និង​ធ្យូង​មួយគ្រឿងឆ្លងចរន្តភ្លើងបណ្តាលឲ្យឆេះខូចខាតទាំងស្រុងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងជិត១១ថ្ងៃត្រង់  នៅចន្លោះគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ជាមួយគ្នា​នោះ គេ​ក៏​ឃើញ​មាន​វត្តមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ប្រជាពលរដ្ឋ​បាននាំគ្នា ​ជួយ​អន្ត​រាមន៍​ពន្លត់ ខ្លះ​យក​បំពង់​ពន្លត់​អា​គិ្គ​ភ័យ ខ្លះ​ដឹក​ទឹក​យកទៅ​ពន្លត់​ ជាច្រើន​ពី​ដុង​យ៉ាងណាក៏ដោយ ក៍​មិន​រលត់​ដែរ​។ ​មួយសន្ទុះ​ក្រោយមក​ទើប រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​អធិការនគរបាល​ស្រុក​រវៀង មក ជួយ​ពន្លត់​ទើបបាន​ភ្លើង​រលត់​។ តែ​យ៉ាងណា​កដោយ រថយន្ដ​ត្រូវបាន​រង​ការ ខូចខាត​អស់ទាំង​ស្រុង​មិនអាច​យកមក​កែច្នៃ​បាន​នោះទេ​៕

 

 

Leave a Reply

(*) Required, Your email will not be published