រថយន្តដឹកឈើ គេចពីសមត្ថកិច្ចប្រដេញកាក់យកលុយ ក្រឡាប់រងរបួសមនុស្ស២នាក់ នៅខេត្តព្រៃវែង

, , Leave a comment

ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មនុស្សរថយន្តសាំយ៉ុង ដឹកឈើពេញ បើកបុកម៉ូតូនគរបាល ដែលចតលើចិញ្ចើមផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ ចំណុចភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង  បណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់ ។

 

ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ រថយន្តសាំយ៉ុង ដឹកឈើពេញ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុ បាន បើកគេចពីសមត្ថកិច្ចប្រដេញ រេចង្កូតជ្រុលធ្លាក់ផ្លូវបុកម៉ូតូ ម៉ាក់ស្មាក់ស្លាកលេខនគរបាលរបស់ លោក ផ្ដូច សាខន នាយរងប៉ុស្តិ៍រដ្ឋបាលជ្រៃ ដែលគាត់កំពុងអង្គុយលើម៉ូតូ ភ្លាមនោះរូបគាត់បានលោត និងគេចផុត ហើយរថយន្តមិនអស់ល្បឿនទេ បានបន្តជ្រុលទៅបុក ដើមឈើពេញទំហឹង ជាប់គាំងនៅកន្លែង បណ្ដាលឲ្យព្រូឡាន ចំនួន២នាក់របួសធ្ងន់ និងស្រាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ រថយន្តដឹកឈើ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំជ្រៃ ៕

 

 

Leave a Reply

(*) Required, Your email will not be published