សុខ ស្រី​ម៉ុ​ច កំពុងពុះ​កញ្ជ្រោល​ជាមួយ​ឈុត​រោលរាល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រគត់ស្រគំ​ចូលចិត្ត​ស្លៀកពាក់​សុភាព​រម​ទ​ម្យ កញ្ញា សុខ ស្រី​ម៉ុ​ច បាន​អះអាង​នាង​នឹង​ទទួលយក​ការសម្ដែង​ឈុត​ស៊ិ​ច​ស៊ី រោលរាល​មិន​ញញើត​កញ្ចក់​កាមេរ៉ា​នោះទេ ដើម្បីឱ្យ​អ្នកគាំទ្រ​ប្លែក​ភ្នែក​។​

 

​តារា​សម្ដែង​រូបនេះ​ដែលមាន​ធ្លាប់មាន​វត្ដ​មាន​ក្នុងការ​សម្ដែង​ជាច្រើន​រឿង​នៅតាម​ស្ថានីយទូរទស្សន៍​កាន់តែ​បង្ហាញ​ពី​ភាពក្លាហាន​ក្រោយពេល​នាង​មើលឃើញថា មាន​តារា​សម្ដែង​ជាច្រើន​បាន​តោង​ភាពល្បីល្បាញ​តាមរយៈ​ថតរូប​សិច​ស៊ី និង​សម្ដែង​ឈុត​ឆាក​ស្នេហា​អោប​រិត​យ៉ាង​ស្និទ្ធ​កាយ​។​

​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បញ្ជាក់ថា នាង​សម្ដែង​តួ​ស្លូត​ច្រើន​រឿង​មកហើយ ដោយ​ទើបតែ​បាន​សម្ដែង​ជា​តួ​ឆ្នាស់ឆ្នើម​បាន​មួយ​រឿង​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ហាក់​ជាប់ចិត្ត និង​ចង់​ទទួល​សម្ដែង​ជា​តួ​បែបនេះ​អោយបាន​កាត់​តែ​ច្រើន​។ ពិសេស​នាង​ចង់​ចាប់យក​ការសម្ដែង​បែប​ឈុត​ស៊ិ​ច​ស៊ី និង​ស្នេហា​រោលរាល​។​

 

​នាង​បន្ថែមថា ការពិត​ការសម្ដែង​ក្នុង​ឈុត​ស៊ិ​ច​ស៊ី អ្នកទស្សនា​គិតថា​តួ​ស្រី​អាក្រាតកាយ ឬ​ចំហរ​កន្លែង​នេះ​កន្លែង​នោះ ប៉ុន្តែ​មិនបាន​ដឹងថា​នោះ​ជាការ​ប្រើប្រាស់​បច្ចេកទេស ដោយ​គេ​បិទ​ប​ដោយ​កន្សែង ឬ​ដោយ​ក្រណាត់​មួយ​ផ្សេង ដែល​មានន័យថា​តួ​ប្រុស​ដែល​ថត​ជាមួយ និង​អ្នក​កាមេរ៉ា មិនបាន​ចំណេញ​ភ្នែក​អ្វី​ឡើយ​។ ដូច្នេះហើយ​ទើប​នាង​យល់​ថាបើ​មានការ​តម្រូវ​បែប​នោះ គឺ​នាង​មិន​ខ្លាច​ថត​។​

​ស្រី​ម៉ុ​ច បញ្ជាក់ទៀតថា «​សម្រាប់​ខ្ញុំ​ឈុត​ស៊ិ​ច​ស៊ី​រោលរាល​អីហ្នឹង ដូចជា​មិនគួរ​ខ្លាច​ទេ ព្រោះ​ការពិត​ខ្ញុំ​ឃើញ​គេ​ថត​ផ្ទា​ល់ហើយ គឺ​គេ​មាន​បច្ចេកទេស​បិទ​ដោយ​កន្សែង​នៅពេល​ថត​ឃើញ​តួ​ស្រី​ចំហរ​ខ្នង​ដូច​ដោះអាវ និង​ដូចជា​ឈុត​ជ្រុះ​កន្សែង​ដូច​ស្រាត​អី​ជាដើម គឺ​ការពិត​គេ​មាន​កន្សែង​មួយ​ផ្សេងទៀត​បិទបាំង​នោះទេ​!»​។​ទោះជា​យ៉ាងណា​នាង​មិន​ខ្លាច​មានការ​រិះគន់​នោះទេ ប៉ុន្តែ​ក៏ត្រូវ​តែ​ប្រាកដថា​ឈុត​នោះ​អាច​ថត​បាន​ដោយ​ប្រើ​បច្ចេកទេស​បិទ​ដោយ​កន្សែង ឬ​បិទ​ដោយ​អ្វី​ផ្សេង ដោយ​មិន​ស្រាត​មែនទែន ឬ​មិន​ចំហរ​ល្វែង​ណាមួយ​មែនទែន​នោះ​ផងដែរ​ប៉ុន្ដែ​បើ​ទឹកមុខ​នឹង​អារម្មណ៍​គឺ​នាង​នឹង​បញ្ចេញ​ទើប​កោសល្យ​ផ្ទាល់ខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published