រាជធានីភ្នំពេញ ៖ មួយរយៈនេះមានព័ត៌មានធ្លាយចេញតិចៗថា សកម្មភាពផ្ទៃក្នុងរបស់ផលិតកម្ម ថោន ដំណើរការខុសប្រក្រតី ពោលគឺមានអ្នកខ្លះត្អូញត្អែរពីប្រាក់ខែក៏មានដែរ។ ខណៈដែលដំណឹងមិនសូវល្អកំពុងក្លាយជាផ្ទាំងកុនធ្វើឱ្យមហាជនចង់ដឹងនេះរឿងដែរ ស្រាប់តែលោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិតនៅ ថោន បានចេញសារមួយធ្វើឱ្យចង្កោមអ្នកសិល្បៈ ជាពិសេសតារាចម្រៀងដែលត្រូវការបទចម្រៀងចេញជានិរន្តនោះព្រឺរសម្បុរគ្រប់គ្នាជាមិនខាន។

នេះគឺជាសាររបស់លោក អ៊ិន រិទ្ធីចិត្រ “មេទព័ខ្លាំងយុទ្ធសាស្ត្រយ៉ាងណា ក៏នៅតែចាញ់សង្គ្រាមដែរបើគេ ផ្តាច់ស្បៀង កូនទព័នឹងរត់ ឬ ក្បត់ ដើម្បីរកស្បៀងដោយខ្លួនឯងជៀសមិនផុត” សារនេះហាក់បង្ហាញពីអារម្មណ៍ពិតរបស់លោកយ៉ាងច្បាស់ថា លោកមានចេតនាចង់ឱ្យបុគ្គលណាម្នាក់ដឹងពីទុកលំបាករបស់មេទ័ព ដែលមានន័យមិនខុសពីអ្នកគ្រប់គ្រងការងារអ្វីមួយប្រសិនបើគ្មានលុយ ដើម្បីចាយគ្នុងគម្រោងនោះទេ ទោះជាការរៀបចំយុតិ្តសាស្ត្របែបណា ក៏មិនជោគជ័យ ដូចទ័ពរត់ចោលជួរមិនខុសគ្នាទេ។

សារខាងលើនេះប្រសិនជាសំដៅលើកការងាររបស់លោកផ្ទាល់នោះ គឺជារឿងពិបាកណាស់ហើយ ទើបលោកចេញសារបែបនេះ ហើយតារាចម្រៀងគ្រប់រូបក៏នឹងអាចព្រួយបារម្ភចំពោះបទចម្រៀងរបស់ខ្លួនផងដែរ។ តែទោះយ៉ាងណាការដែលលោក អ៊ិន រិទ្ធីចិត្រ ចេញសារខាងលើមានអ្នកខ្លះគិតថា មិនពាក់ព័ន្ធការងាររបស់លោកនៅក្នុងផលិតកម្ម ថោន ទេ ព្រោះក្នុងពេលនេះផលិតកម្មល្បីមួយនេះនៅតែចេញបទចម្រៀងធម្មតា និងថែមទាំងមានបទល្បីៗថែមទៀតផង៕