ឈ្មួញប្រើអំណាច លោកផ្កាយបី ដឹកឈើខុសច្បាប់ តាមឡានសាំយ៉ុង ជាច្រើនគ្រឿង ទាំងយប់ ទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពប្រាប់ថា ជំនួញឈើដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បានកំរើកឡើងវិញហើយតាមច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់ដាំ គ្មានមន្ត្រីជំនាញ និងស្នាក់ការច្រកទ្វារ អើពើបន្តិចសោះឡើយ។ជាក់ស្តែង នៅវេលាម៉ោង១កន្លះយប់ ឈានចូលថ្ងៃទី២២ខែមិនា ឆ្នាំ២០១៨ អ្នកសារព័ត៌ មានបានផ្តិតរូបភាពឡានសាំយ៉ុងប្រមាណចំនួន១០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរដាក់ដាំ។

 

ប្រភពព័ត៌មានបានបង្ហើបប្រាប់ថាឡានសាំយ៉ុងទាំងនេះ ដឹកឈើបីថ្ងៃចេញម្តង ហើយម្តង១០សាំយ៉ុងដឹកយ៉ាងរលូន គ្មានអាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធជាពិសេសលោក សៀក មន្នី ប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង លោក សំ សុវណ្ណរិទ្ធ សាខាគយខេតត្តមណ្ឌលគិរី ធ្វើការបង្ក្រាបសោះឡើយក្រៅតែបិទភ្នែកប្រមូលលុយពីបទល្មើស ដាក់ហោបាវយ៉ាងសុខស្រួល ?។

ប្រភពប្រាប់បន្តថាម្ចាស់រថយន្តសាំយុងជាច្រើនគ្រឿងនេះត្រូវបានស្គាល់ឈ្មោះ ថា ជារបស់ លោក ម៉ាប់ ដែលយកខ្នងបង្អែកលោកផ្កាយបី ម្នាក់មកការពារកុំអោយមានបញ្ហាមុខរបររកស៊ីខុសច្បាប់៕

មិនអាចបំភ្លឺពីសមត្ថកិច្ចជំនាញបាននៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published