រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់២នាក់ទាំងព្រឹក នៅខេត្តកំពង់ចាម

, , Leave a comment

ខេត្តកំពង់ចាម ៖ បុរស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ ​ដែល​បាន​កើតឡើង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មេទឹក​ទំនប់​ថ្មី​ខាងត្បូង ភូមិ​បា​ធា​យឃុំ​បា​ធា​យ ស្រុក​បា​ធា​យ​។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៣​យប់ទៀប​ភ្លឺ ​ឈាន​ចូលព្រឹក​ថ្ងៃ​ទី​២២មីនា ២០១៨ រវាង​រថយន្ត និង​រថយន្ត​ធុន​ធំ ដោយ​បាន​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់យ៉ាងអាណោចអាធម។

 

មន្ត្រីប៉ូលីសប្រាប់ថា ​ នៅ​ពេល​មុន​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 3A-1880 ដែល​បាន​ខូច​បាន​ឈប់​ចត ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ព្រមទាំង​បាន​ដឹក​ដែក​សរសៃ​ថែម​ទៀត​ផង​។ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​សពាក់​ស្លាក​លេខភ្នំពេញ3E-1533 បើក បរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​បុក​ ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​​រថយន្ត​ រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​ពីរ​គ្រឿង​ដូច​គ្នា​ដោយឡែកជនរងគ្រោះបើកបររថយន្ត ដែលបើកបុករថយន្តដឹកដែក បណ្តាលឲ្យស្លាប់កៀបជាប់ក្នុងរថយន្តឈ្មោះ សោម ឆវិន ភេទ ប្រុស អាយុ២២ឆ្នាំ នៅភូមិសាមគ្គី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ព្រូរថយន្តឈ្មោះ អាត ភារុន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២គ្រឿង ត្រូវបានអូសមកទុក នៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីធ្វើការស្រាវជ្រាវដោះស្រាយតាមច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published