ខេត្តកំពត ៖ ប្រជាពលរដ្ឋតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកកំពង់ត្រាច ខេត្តកំពតបានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានល្បែងបញ្ជល់មាន់ បៀអាប៉ោង និងល្បែងស៊ីសងផ្សេងៗទៀតកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពខ្លះបានឲ្យដឹងថាលោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលកំពុងកើតឡើង យ៉ាងរាល ដាលប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ហើយបែរជាសម្ងំទទួលផលប្រយោជន៍ ពីអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់ទៅវិញ។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជាវ តាយ អភិបាលខេត្តកំពតនិង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងស្រុកកំពង់ត្រាច ជាបន្ទាន់ ដើម្បីឲ្យស្របទៅតាម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ជាមួយគ្នានេះក៏មានការអំពាវនាវ ឲ្យថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ និងនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលបញ្ហាខាង ឮលើ នេះផងព្រោះប្រភពខ្លះបានឲ្យដឹងថា អ្នកបើកល្បែងស៊ីសងមានខ្នងបង្អែករឹងមាំជាមួយ លោកអធិការ ទើបសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូល ដ្ឋាន មិនហ៊ានបង្ក្រាប ៕


