សាហាវណាស់! សម្លាប់ស្រីញាត់ដាក់ក្នុងធុងក្លាស្សេ​ទឹក​កក

, , Leave a comment

ខេត្តកណ្ដាល ៖ ប្រទះឃើញសាកសពស្ដ្រីម្នាក់នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០​១៨នេះ ដែលត្រូវបានឃាតករកាប់ចញ្ច្រាំជាច្រើនកាំបិត រួចដាក់ចូលក្នុងធុងទឹកកក ហើយយកទៅទម្លាក់ចោល នៅក្បែរស្ពានព្រែកតាម៉ាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ ចោលតាំងពីពេលណានោះទេ។

ខណៈ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស-ប៉េ​អឹ​មកំពុង​ចុះ​អន្តរាគមន៍ និង​ការពារ​កន្លែង​សាកសព ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​ខេត្ត​ចុះ​មក​បន្ត ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយទៀត ។

 

Leave a Reply

(*) Required, Your email will not be published