ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់មួយក្រុមអត់ការងារធ្វើបបួលគ្នាផឹកស៊ីស្រាសរក្លែមក្តឹបអំពិលយូបន្តិចស្រវឹងរៀងខ្លួនប្រើសម្តីកាន់តែធំដាក់គ្នា ម្ខាងទៀតទ្រាំនឹងពាក្យឌៀមដាមឌឺដង និយាយដ៏ដែលៗក៏ទាញកាំបិតមកកាប់ក្បាលមិត្តភ័ក្រចំនួន២កាំបិតនឹងដៃឆ្វេង១កាំបិតបណ្តាលឱ្យរងរបួសធ្ងន់។ ឆាកឈុតប្រយុទ្ធនឹងសង្គ្រាមពាក្យសម្តីនេះបានកើតឡើងកាលពីវេម៉ោង២១នឹង១០នាទីយប់ថ្ងៃ១៤ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនសង្ស័យដៃដល់ឈ្មោះ ម៉ិញ ណាន (ហៅអាក្រាញ់)ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ជនរងឈ្មោះ ជួន ទិត្យ ភេទប្រុស អាយុ៥២ឆ្នាំ(របួសធ្ងន់) ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
យោងតាមប្រភពពត៏មានពីកន្លែងកើតហេតុបានឱ្យដឹងថា:មុនពេលកើតហេតុបុរសវ័យចំណាស់មួយក្រុមនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ តាំងពីថ្ងៃរហូតដល់យប់តែមិត្តភ័ក្រមួយ ចំនួនបានទៅផ្ទះអស់ហើយ នៅតែជនសង្ស័យដៃដល់នឹងជនរងគ្រោះតែពីរនាក់ផឹកស៊ីបន្តលុះស្រវឹងជោគជាំរៀងខ្លួនជនទាំងពីបានលេងសម្តីឌឺដងដដែលៗជនដៃដល់ទ្រាំមិនបានក៏ទាញកាំបិតកាប់ក្បាលជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសស្រុកសណ្តានឃាត់ខ្លួនកសាងសុំណុំរឿងនឹងបញ្ជួនខ្លួនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះបងប្អូនដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ៕