រថយន្ត បុកម៉ូតូ ស្លាប់និងរបួស២នាក់ យ៉ាងរន្ធត់ នៅខេត្តកំពង់ធំ

, , Leave a comment

 ខេត្តកំពង់ធំ ៖ កាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក មីស៊ុយប៊ីស៊ី ពណ៌បៃតងចាស់ ពាក់ស្លាកភ្នំពេញ 2A-7416 បើកបរ ពីត្បូងទៅជើង ដោយឈ្មោះ ទេព តូនី ភេទប្រុស អាយុ៧៤ឆ្នាំ បានបុកជាមួយនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានលេខគ្មាន បើកបរពីជើងទៅត្បូង ដោយឈ្មោះ ជឿន ជាង ភេទប្រុស អាយុ៤៤ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ តែម្តង។ ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕

 

Leave a Reply

(*) Required, Your email will not be published