នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បំពាក់​មេដាយ​ការពារជាតិ ជូន​អតីត​យុ​ទ្ឋ​ជនកម្ពុជា ខេត្តក្រចេះ​ប្រមាណ​ជាង​៤០០​នាក់

, , Leave a comment

​ខេត្តក្រចេះ ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការដ្ឋាន​ស​មាគ​មន៍ អតីត​យុ​ទ្ឋ​ជនកម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​ដល់​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្តក្រចេះ​ប្រមាណ​ជាង ៤០០​នាក់ នៅក្នុង​សាល​មហោស្រប​ខេត្ត កាល​រសៀល​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨​នេះ ។​

 

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គលេខាធិការដ្ឋាន​សមា​គម​ន៍ អតីត​យុ​ទ្ឋ​ជនកម្ពុជា បានបញ្ជាក់​អោយដឹងថា អតីតយុទ្ធជន​គឺជា​បុគ្គល​មានគុណ​បំណាច់​ចំពោះ​ប្រទេសជាតិ ការពារជាតិ​មាតុ ភូមិ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​សម្តេច​បាន​យកចិត្តទុកដាក់​ទៅ លើ​គ្រួសារ​អតីតយុទ្ធជន ហើយ​មិន​ទុក​ឲ្យ​គ្រួសារ​អតីតយុទ្ធជន​ណា​ជួប​ការលំបាក ដោយ​ពុំបាន​ដឹងលឺ​ពី​សំណាក់​អាជ្ញាធរ​នោះឡើយ​។​

 

​ឯកឧត្តម​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល បានស្នើរ​សុំ​ទៅ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយ​ស ការពារជាតិ មាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ដែល​ត្រូវបាន​បំពាក់​ដោយ​ជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តក្រចេះ នា​ថ្ងៃនេះ ។​

 

​សមាភាព​អតីត​យុ​ទ្ឋ​ជនកម្ពុជា ដែល​ត្រូវ​បំពាក់​មេដាយ​និង​គ្រឿង​ឥស្សរិយយស​មាន​ចំនួន ៤៧៨​នាក់ ក្នុងនោះ​មាន​មេដាយមាស​ចំនួន ០២​នាក់ មេដាយប្រាក់​ចំនួន ១៥១​នាក់ មេដាយ​សំ​រិ​ទ្ឋិ​ចំនួន ៣២៥​នាក់ ។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា បានបញ្ជាក់​ផងដែរ​ថា ការងារ​សមាគមន៍​អតីតយុទ្ធជន​នៅក្នុង​ខេត្តក្រចេះ គឺ​បាន​យកចិត្តទុកដាក់ ចង្អុលបង្ហាញ​យ៉ាង​ជិតស្និទ្ធ​ពី​ឯកឧត្តម និង​ការដឹកនាំ​គាំទ្ររ​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត គឺ​ទទួលបាន​ភាពជោគជ័យ​រហូតដល់​ថ្ងៃនេះ​ផងដែរ ជាក់ស្តែង​ការងារ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា មិនតែប៉ុណ្ណោះ​ដោយមាន​ការជួយឧបត្ថម្ភ​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​ង​សមាគម​អតីត យុទ្ធជន​កម្ពុជា រួមទាំង​ឯកឧត្តម លោកជំទាវ ដែលជា​សម្បុរ​សជន ដែល​បាន​ជួយ​លើ​វិស័យ​មនុស្សធម៌​នេះ​។​

 

​ឯកឧត្តម​បាន​ជម្រុញ​អោយ​សមាគមន៍​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្ត បន្ត​យកចិត្តទុកដាក់ និង​ជម្រុញ​ដល់គ​ណះ​ក​ម្មា​ធិ​ការ ស្រុក ក្រុង សាខា​ឃុំ​សង្កាត់ ស្វែងយល់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីត​យុ​ទ្ឋ​ជន​ដើម្បី​បង្កើន​ភាព​ស្និ​ទ្ឋិ​ស្នាល​ជាមួយ​ពួកគាត់ ពីព្រោះ​ពួកគាត់​គឺជា​មន្ត្រី​ហើយ​ចាស់ទុំ​ជាង​យើង​ហើយ​ចេញពី​កម្លាំងប្រដាប់អាវុធ ចេញពី​សេនាជន ចេញពី​ករ​ប្រាំ បងប្អូន​ពាក់​លី បងប្អូន​មរ​ណះ ហើយ​គាត់​គឺជា​ភ្នាក់ងារ​ដើម្បី​រាយ​ការ​អំពី​សភាព​កើតឡើង នៅក្នុង​ឃុំ​សង្កាត់​របស់ខ្លួន ដែលមាន​ដូចជា​ចោរលួច ចោរឆក់ ចោរប្លន់ គ្រឿងញៀន បងតូច​បងធំ ជាដើម ដើម្បី​ស្វែង​ការអន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published