ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងជាង៩ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៨នេះ មានហេតុការណ៍ បាក់ខ្លោងទ្វារ ដែលអាជ្ញាធរដាក់កាត់ទទឹងផ្លូវជាតិលេខ២ដើម្បីអបអរពិធីបុណ្យទន្លេដែលរៀបចំឡើងនៅក្នុង ក្រុងតាខ្មៅ បណ្តាលឲ្យសង្កត់មនុស្សម្នាក់រងរបួស និងខូចខាតរ៉ឺម៉កម៉ូតូផង ដែរ។
ក្រោយកើតហេតុ អ្នកគ្រប់គ្រងកម្មវិធីបុណ្យទន្លេ បានមកចេញសំណង ជូន ម្ចាស់ម៉ូតូរ៉ឺម៉ក ដើម្បីបញ្ចប់រឿង។
សូមជម្រាបថា បុណ្យទន្លេលើកទី៤ឆ្នាំនេះ ត្រូវរៀបចំឡើងនៅក្រុងតាខ្មៅ ចាប់ ពីថ្ងៃទី០៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៨៕

