ឈ្មោះ ធីបាញ់ យកស្បែក យោធា ទៅរកស៊ីដឹកឈើប្រណិត កក្រើកភូមិភាគឥសាន្ត លោក សរ ចំរ៉ុង ចៅហ្វាយខេត្តក្រចេះ មិនហ៊ានបង្ក្រាប

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះ បានឲ្យដឹងថា លោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់បានដឹកជញ្ជូនឈើខុសច្បាប់សឹងរាល់យប់គឺដឹកឈើប្រណិត ចេញពីតំបន់រលួសឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តក្រចេះ និងស្រុកស្នួល ឆ្ពោះទៅកាន់ ប្រទេសវៀតណាម តាមច្រកវ៉ាលឺ ស្រុកស្នួល ឬតាមចាន់មូលស្រុកមេមត់ យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ ដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ។

 

សេចក្តីរាយការណ៍បន្តទៀតថា សព្វថ្ងៃនេះលោកសក្តិ៥ ថន ប៊ុនធី ហៅធី បាញ់ ប្រើស្បែកជាយោធា ដឹកជញ្ជូនរាល់ថ្ងៃ-យប់ ត្រូវបានគេអះអាងថា លោកគ្រាន់ តែជាអ្នកស៊ីឈ្មួលរត់ការបើកផ្លូវ ជាមួយសមត្ថកិច្ចតែប៉ុណ្ណោះ ហើយឈើទាំងនេះគឺជារបស់ថៅកែជនជាតិវៀតណាម ជួលអោយចេញមុខរត់ការជាមួយអាជ្ញាធរ ខេត្ត-ស្រុក និងសមត្ថកិច្ច តាមដងផ្លូវ តែប៉ុណ្ណោះ។

ឈើទាំងនោះភាគច្រើនជាប្រភេទឈើសុក្រំនិងឈើធ្នង់ ដឹកចេញពីស្រុកសំបូរ តាមរថយន្តឡើង មកខេត្តក្រចេះ ឆ្ពោះទៅប្រទេស វៀតណាម គឺមិនលោះថ្ងៃ ណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ឬខ្យល់ព្យុះក៏ ធី បាញ់ នៅ តែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ សមត្ថកិច្ចនិងមន្ត្រីជំនាញ ពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬ ហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់លោក ធី បាញ់ នោះទេ ជាពិសេសគឺជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះនិងសមត្ថកិច្ចឈរជើងតាមដងផ្លូវ គឺទី១ ដោយ សារតែលោក ធី បាញ់ មាន លុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ធី បាញ់ មានស្បែកជាយោធានិងមានថ្នាក់លើ របស់គាត់ពាក់ផ្កាយបី ជួយជ្រោមជ្រែង។

 លោក ធី បាញ់ មានក្របខ័ណ្ឌជាមន្ត្រីយោធា និងជាជំនួយការផ្ទាល់ របស់លោកផ្កាយ៣ម្នាក់ ហើយគេមិនច្បាស់ទេថាតើក្នុង មួយខែៗ លោក ធី បាញ់ បានផ្តល់ ផលប្រយោជន៍យកទៅជូនលោកផ្កាយ៣ម្នាក់នោះ ប៉ុន្មានម៉ឺនដុល្លារនោះទេ បាន ជាលោក ធី បាញ់ អាចយកស្បែកជាយោធា និង យកងារជាទីប្រឹក្សារបស់លោកផ្កាយ៣ម្នាក់នោះ ទៅពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់របស់ខ្លួន កាន់ តែអនាធិបតេយ្យខ្លាំងឡើង។

 

គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ ការដឹកជញ្ជូនឈើខុស ច្បាប់ របស់លោក ធី បាញ់ បានឬក៏អត់ព្រោះភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើប្រណិត តាមរថយន្ត ចេញពីតំបន់រលួស ឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ ស្រុកស្នួលឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលលោក ធី បាញ់ កំពុងធ្វើនៅពេលនេះមានទំហំធំធេង និងព្រហើនបំផុត ចំពោះការរឹត បន្តឹងរបស់រាជ រដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យរបស់លោក ធី បាញ់ ឡើងវិញជាបន្ទាន់កុំឲ្យប្រជាពលរដ្ឋ រិះគន់ថា ព្រោះតែសំអាងលើស្បែក ជាយោធានិងអាងមានការបើក ដៃពី ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងសមត្ថកិច្ច តាមដងផ្លូវ នោះ ធី បាញ់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត ៕

 

 

Leave a Reply

(*) Required, Your email will not be published