ក្រសួងការពារជាតិ​សូម​ជម្រាបជូន​សាធារណ​:​ជន ប្រជាជន នឹង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សំលេង​គ្រាប់​ផ្ទុះ នឹង​ការ​ចល័ត​យោធ​ទ្ធោ​បក​រណ៍​យោធា​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ គណ​:​ក​ម្មា​ធិ​កា​ដឹកនាំ​ធ្វើ​លំ​ហាត់​រួមគ្នា រវាង​កង​យ​ធ​ពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការធ្វើ​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នឹងធ្វើ​លំ​ហាត់​រួមគ្នា លើ​ប្រធានបទ​(​ប្រឆាំង​អំពើ​ភារ​វក​ម្ម និង​ការងារ​មនុស្ស​ធ៌​ម​)​ដែលមាន​ឈ្មោះថា “​នាគ​មាស​ឆ្នាំ​២០១៨” នៅ​តំបន់​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ ភ្នំ​ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ របស់​យោធភូមិភាគ​ទី​៣ ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៨​ខាងមុខនេះ។

 

​សេចក្តី​ដូច​បាន​ជំរាបជូន​ខាងលើ សូម​សាធារណ​:​ជន ប្រជាជន នឹង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ មេ​តា​ជ្រាប នឹង​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សំលេង​គ្រាប់​ផ្ទុះ នឹង​ការ​ចល័ត​យោធ​ទ្ធោ​បក​រណ៍​យោធា តាម​កម្មវិធី នឹង​ទីកន្លែង​ខាងលើ​។​

 

​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព ក្នុងអំឡុង​ពេលដែល ខ​.​ភ​.​ម និង​ចិន ធ្វើ​លំ​ហាត់​សមយុទ្ធ ក្នុង​រយ​:​ពេល​១៥​ថ្ងៃនេះ គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ធ្វើ​លំ​ហាត់ សំណូមពរ​ដល់​រដ្ឋលេខា​ធិ​ការ អាកាសចរណ៍​ស៊ីវិល នឹង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ សូម​មេត្តាជួយ​ផ្សព្វផ្សាយ សេចក្តីជូនដំណឹង​នេះ ដោយ​ហាមឃាត់​ដល់​ប្រជាពល់រដ្ឋ​មិន​ឲ្យ​ចូលទៅក្នុង​តំបន់​ខាងលើ នឹង​ការហោះហើរ​ឆ្លងកាត់ នូវ​យន្តហោះ​គ្រប់​ប្រភេទ លើ​តំបន់​នោះ តាម​ពេលវេលា នឹង​ការ​បរិច្ឆេទ​ខាងលើ​ឡើយ​។​

 

​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ធ្វើ​លំ​ហាត់​នាគ​មាស​របស់​ក្រសួងការពារជាតិ ឆ្នាំ​២០១៨ សង្ឃឹមថា មហាជន ប្រជាជន អាជ្ញាធរ​ដែនដី នឹង​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ នឹង​ផ្តល់​កិច្ចសហការ​ល្អ ដើម្បី​ជំរុញ​ឲ្យ​កិច្ច​ដំណើការ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨​រវាង​កម្ពុជា​-​ចិន ប្រព្រឹត្តិទៅបាន​ដោយ​ជោគជ័យ នឹង​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​៕

 

 

 

 

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published