ទាញ​គល់​ឫស្សី​សំពង​កូនប្រសា ព្រោះ​ខឹង​ធ្វើបាន​កូនបង្កើត​

, , Leave a comment

​ខេត្តរតនគិរី ៖ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​វាយ​សម្លាប់​កូនប្រសារ​ដោយ​ទ្រាំ​មិនបាន​និង​អំពើហិង្សា​មកលើ​កូនស្រី​របស់ខ្លួន​រាល់ថ្ងៃ​ពេក​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់​ដោយ​យក​គល់​ឫស្សី​វាយ​ទៅលើ​កូនប្រសារ​របស់ខ្លួនរ​ហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃ​អង្គា​រ៍ ៥​រោជ ខែផល្គុន ឆ្នាំរការ​នព្វ​ស​ក្ត័ ពស​២៥៦១ ត្រូវ​ថ្ងៃទី​៦ ខែ​មិនា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​១(​អូរ​ខ្វេះ​) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

 

​ប្រភពពី​មន្ត្រី​អធិការ​នគ​បាល​ស្រុក​កូន​មុំ បានឱ្យដឹងថា ជ​នស​ង្ស​យ័​មានឈ្មោះ ប្រាក់ ភា​រុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​គល់​ឫស្សីគ្លៃ​វាយ​ទៅលើ​ជនរងគ្រោះ ត្រូវជា​កូនប្រសារ​រហូតដល់​ស្លា​ប់​នៅ​និង​កន្លែង​ភ្លាមៗ​។ ជនរងគ្រោះ​ជា​កូនប្រសារ​ដែល​ត្រូវ​ឪពុកក្មេក​វាយ និង​ដំបង​គល់​ឫស្សី​រហូតដល់​ស្លាប់​នោះ​ឈ្មោះ សេង ចាន់​ដឿ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ជាមួយគ្នា​។​

 

​តាម​ប្រភពពី​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បានឱ្យដឹងថា​អំពើ​ហ​ង្សា​រ​មួយ​នេះ​ផ្តើមចេញពី​ជនរងគ្រោះ​បង្ករ​ឡើង​ដោយ​ដើរ​ផឹក​សុ​ី​ស្រវឹង​រករឿង​ឈ្លោះ​និង​ប្រើ​អំពើ​ហ​ង្សា​រ​ដល់​ប្រពន្ធ​កូន​ជា​រៀងរាល់ថ្ងៃ​តែងតែ​ជេ​បញ្ចោរ​ដៀល​ពូជ​រៀលដាល​ដល់​ឪពុកក្មេក​ម្តាយក្មេក​ជា​រើ​យៗ​ស្ទើ​ឪពុកក្មេក​ទ្រាំលែងបាន​ម្តងៗ​។​

 

​ប្រភព​បន្តថា​ក្នុង​ថ្ងៃកើតហេតុ​ជនរងគ្រោះ​នោះបាន​បង្ករ​ទំនាស់​យ៉ាងខ្លាំង​និង​ប្រើ​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​និង​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ឪពុកក្មេក​តែ​ត្រូវ​ឪពុកក្មេក​ឆក់​បាន​គល់​ឫស្សី​វាយ​សំពង​បាន​មុន​រហូតដល់​ស្លាប់​នៅ​និង​កន្លែង​តែម្តងទៅ​។​

 

​ក្រោយ​កើតហេតុ​កំលាំង​កងរាជអាវុធហត្ថ​និង​អធិការដ្ឋាន​ស្រុក​កូន​មុំ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published