របូត​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនភ្លើង ប៉ះ​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​មន្ត្រី​អប់រំស្រុកមេមត់ គៀបស្លាប់ក្នុងរថយន្ត

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនភ្លើង​របូត​ចេញពី​រថយន្ត​ចុងភៅ ​ទៅបុក​រថយន្ត​វី​ហ្គោ ​បើក​បញ្ច្រាស​ទឹ​ស​គ្នា​ស្លាប់​ម្នាក់​។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​រោងចក្រ​ស្ករ ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១​និង​១៥ នាទី ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ ២០១៨​។​

​ប្រភពពី​សម​ត្ត​កិច្ច​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ ​មាន​រថយន្ត​ចុងភៅ​មួយគ្រឿង​ សណ្ដោងរ​ម៉ក់​ម៉ាស៊ីនភ្លើង​ មិន​ស្គាល់​អត្តសញ្ញាណ​មកដល់​កន្លែងកើតហេតុ ​បាន​របូត​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនភ្លើង​ខាងក្រោយ​ទៅបុក​រថយន្ត​វី​ហ្គោ​មួយគ្រឿង​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ ភ្នំពេញ 2H.5392 បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលអោយ​អ្នកបើកបរ​រថយន្ត​វី​ហ្គោ​ឈ្មោះ អ៊ុច ង៉ែត ភេទ​ប្រុស អ​យុ ៤៨ ឆ្នាំ មុខរបរ​ជាម​ន្ត្រី បេឡា ការិយាល័យ​អប់រំ​ស្រុក​មេមត់ រស់នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្លាប់បាត់​បង់ជីវិត​ដោយ​គៀប​ជាប់ និង​រថយន្ត ចំណែក​រថយន្ត​ចុងភៅ ជា​អ្នកបង្ករ​បន្ថែម​ល្បឿ​រត់​គេចខ្លួនបាត់​។​

​បន្ទាប់ពី​កើតហេតុ​សម​ត្ត​កិច្ច​បាន​អូស​រថយន្ត​វី​ហ្គោ និង​រ៉ឺម៉ក​ដឹក​ម៉ាស៊ីនភ្លើង​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ស្វែងរក​រថយន្ត​បង្ករ​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​ជនរងគ្រោះ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

 

Leave a Reply

(*) Required, Your email will not be published