ខេត្តកំពត៖ នៅម៉ោង ៦និង៥៦នាទីព្រឹក ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។
ជនរងគ្រោះ អ្នកជិះកង់ ជាជនពិកា មានឈ្មោះ សុខ កូប ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។ នគរបាល ដដែល បន្តថា មុនកើតហេតុ មានរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក បានចូលទៅដឹកឈើ ហើយស្រាប់តែចៃដន្យបានជាប់ផុង ខណៈនោះរថយន្តបង្ក បានបើករ៉ូ ទៅមុខទៅក្រោយជាច្រើនដង លុះជនរងគ្រោះ បានជិះកង់មកដល់ខាងក្រោយ គៀកនឹងរថយន្ត ក្នុងទិសដៅស្របគ្នាពី ពីត្បូងទៅជើងចៃដន្យរថយន្ត ខំរើបម្រាស់ថយមិនប្រយ័ត្ន ក៏កិនជនរងគ្រោះ បណ្តាលឲ្យស្លាប់បែបនេះតែម្តងទៅ។
ចំពោះរថយន្តបង្កក្រោយកើតហេតុ បានបើករត់គេចបាត់ ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរឡើយ។ សមត្ថកិច្ចបាននិងកំពុងតាមស្រាវជ្រាវ រក មុខ សញ្ញាល្មើសនេះហើយ៕

