សំណង់​អគារ​ការ​ស៊ី​ណូ​របស់​ប្រពន្ធ​លោក​ស្នងការរង ទាល់តែ​គណ​អភិបាល​ខេត្តតាកែវ​បានដឹង​..!

, , Leave a comment

​ខេត្តតាកែវ ៖ ថ្មីៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន​បានធ្វើការ​ចេញផ្សាយ​នូវ​ព័ត៌មាន​រិះគន់​មួយ ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស ណា​វុ​ធ ស្នងការរង​នគ​បាល ខេត្តតាកែវ ទទួលបន្ទុក​ព្រំដែន​ក្នុងនោះ​ប្រព័ន្ធ​ផ្សព្វ​នានា បាន​សរសេរ​ទៅ​តាន​ប្រភពពី​ប្រជាពលរដ្ឋ និង​មន្ត្រី​នគ​បាល​មួយចំនួន ដែរ​បានធ្វើ​ការរិះគន់ នឹងមាន​ការចោទប្រកាន់​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស ណា​វុ​ធ បាន​យក​តួនាទី ជា​ស្នងការរង​ទៅ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ជាច្រើន​កន្លែង​នៅតាម​បណ្ដោយ​ព្រំដែន រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម​។​

​បើតាម​ព័ត៌មាន​ដែរ​បានចេញ​ផ្សាយ កន្លងមក​នោះ​ឃើញ​មាន​ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការ​ខេត្ត​បាន​លើកឡើងថា លោក វង្ស ណា​វុ​ធ មាន​កាស៊ីណូ​ចំនួន​៣​កន្លែង ស្ថិតក្នុង​ស្រុក​ចំនួន​២ ក្នុង​ខេត្តតាកែវ គឺ​ស្រុក​បូរី​ជលសារ និង​ស្រុក​គីរីវង់ ហើយ​ប​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ព្រួយបារម្ភ​ផងដែរ ចំពោះ​ភាពអសន្តិសុខ ដែល​អាច​កើតមានឡើង​ដោយសារ​ល្បែងស៊ីសង​ទាំងនេះ ព្រោះ​កាស៊ី​ណ​ទាំងនេះ គឺ​មានការ​ភ្នាល់ ស៊ីសង​ធំៗ ណាស់ ម្យ៉ាងទៀត​អ្នក​ចូល​លេង សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ​ទាំងអស់​។

ក្នុងនោះ​ក៏មាន​ប្រភពពី​មន្ត្រី​នគ​បាល​នៅ​ច្រកទ្វារ កំពង់​ក្រសាំង ក្នុងស្រុក​បូរី​ជលសារ បានធ្វើការ​លើកឡើង​នឹង​ចោទប្រកាន់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស ណា​វុ​ធ ស្នងការរង​ខេត្តតាកែវ នៅក្នុង​ឃុំ កំពង់​ក្រសាំង ជិត​ប្រឡាយ លោក ប៉ុល សារឿន មានការ​ស៊ី​ណូ​អត់​ច្បាប់​ចំនួន​២​កន្លែង​ផងដែរ ក្នុងនោះ​មាន​ល្បែង​ជល់​មាន់ យ៉ាង​គគ្រឹកគគ្រេង ជា​រៀងរាល់ថ្ងៃ​ជាពិសេស ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​អ្នក​ចូលមក​លេង ជល់​មាន់ មាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​។ ហើយ​ថ្មីៗ​នេះ លោក​ស្នងការរង​រូបនេះ​បាន​ទៅ​បើក កាស៊ីណូ មួយកន្លែង​ទៀត នៅ​ព្រំដែន​កំណប់​កែវ ដែលជា​ច្រករបៀង ដែរ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​បើក​ល្បែងស៊ីសង នៅតាម​ច្រករបៀង ជ្រក​ក្រោម​ស្លាក ការ​ស៊ី​ណូ​ឡើយ គឺ​ឲ្យ​បើក​នៅតាម​ច្រកទ្វារ​អន្តរជាតិ​។​

​ក្នុងនោះ​ប្រភព​បន្តថា នេះ​គ្រាន់តែ​ច្រករបៀង​កំណប់​កែវ​១ មាន​ការបើក​ល្បែងស៊ីសង ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ រហូតដល់​២​កន្លែង​ដែរ​ស្ថិតនៅក្នុង​ឃុំ​តា​អូ ស្រុក​គីរីវង់​។ ហើយ​កាស៊ីណូ​នេះ ឮថា​មានការ ក៏មាន​រត់ការ​សុំច្បាប់​អនុញ្ញាតិ ផងដែរ ក៏ប៉ុន្តែ​! បើ​យោងតាម​ច្បាប់ កាស៊ីណូ គឺ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ល្បែង​ជល់​មាន់ និង​មិន​អនុញ្ញាតិ ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​នោះទេ តែ​កាស៊ីណូ របស់លោក​ស្នងការរង ដ៏​មាន​ឥទ្ធិពល​រូបនេះ មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ចូល​លេង​ពេញៗ មិន​ខ្លាចរអា នឹង​ច្បាប់​បន្តិច​ណា​សោះ​ឡើង​?​។​

 

​ទាន់​ទិន​នឹង​ការលើកឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ នឹង​មន្ត្រី​នគរ​បាន​ក៏​ជូ​ច​ការចោទប្រកាន់​ខាងលើ​នេះ លោក​ស្នងការរង វង្ស ណា​វុ​ធ កន្លងមក​ថ្មីៗ​នេះ លោក​ក៏បាន​ធ្វើការ​បដិសេធ នឹង​ច្រានចោល​ផងដែរ​ថា ការចោទប្រកាន់​ខាងលើ​នេះ គឺជា​រឿង​មិន​ពិត​ទេ ហើយ​កាស៊ីណូ​ទាំង​៣​កន្លែង​នេះ ក៏​មិនមែនជា​របស់លោក​ដែរ ហើយក៏​មិនមាន​ការពាក់ព័ន្ធ​នឹង​លោក​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស ណា​វុ​ធ បានបញ្ជាក់​បន្ថែមថា កាស៊ីណូ​ទាំងអស់ នៅ​ខេត្តតាកែវ​សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ​មានការ​តម្កល់ ឯកសារ ជូន​ស្នងការដ្ឋាន និង​សាលាខេត្ត ហើយ​លោក​ជា​មន្ត្រីនគរបាល យុត្តិធម៌ ក៏​មិនមាន​ឈ្មោះ ទៅ​បើក​កាស៊ីណូ នោះដែរ​។​

 

​ពាក់ព័ន្ធ​ករណី​ទៅនឹង​ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ នឹង​មន្ត្រីនគរបាល​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បាន​បញ្ជាក់ថា ការចោទប្រកាន់​នេះ គឺជា​រឿង​មិន​ពិត​ទេ​។ នេះ​ជាការ​យល់ច្រឡំ​ទេ លោក​បាន​បញ្ជាក់ថា ការពិត​នោះ ការ​ស៊ី​ណូ​ទាំងនេះ​មិនមែន​លោក​ស្នងការរង ជា​អ្នកបើក ដូច​ការចោទប្រកាន់ ខាងលើនេះ​ទេ គ្រាន់​ថា សំណង់​ជាការ​ស៊ី​ណូ ទាំងនេះ ជា​របស់​ប្រពន្ធ លោក​ស្នងការរង គាត់​ជា​ម្ចាស់​សំណង់ ដែល​បាន​សុំច្បាប់ ទៅ​រាជរដ្ឋាភិបាល ធ្វើ​វិនិយោគទុន សាងសង់​សំណង់ ទាំងនោះ​ឡើង ហើយ​ជួល​បន្ត​ឲ្យ​គេ តែប៉ុណ្ណោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ក៏បាន​បញ្ជាក់ បន្ថែមទៀតថា នេះ​ជា​រឿង​ការ​ស៊ី​ណូ​ចាស់ៗ យូ​ហើយ លោក​ក៏​មិនសូវ​ដឹង​ច្បាស់​ដែរ ព្រោះ​លោក​ទើប​មក​ច្មី ចង់ដឹង​ច្បាស់ យ៉ាងណា​នោះ សួរ​ទៅ​លោក​អភិបាលខេត្ត បានដឹង​ច្បាស់ តែ​ពាក់ព័ន្ធ​ការ​ស៊ី​ណូ​នីមួយៗ នៅ​ខេត្តតាកែវ​នេះ សុទ្ធតែ​មានច្បាប់ នឹង​ការអនុញ្ញាត​ពី​សាលាខេត្ត នឹង​ក្រសួង​ទាំងអស់​បើ​មិនមាន​ការអនុញ្ញាត​ពី​ក្រសួង ខេត្ត​ក៏​មិន​ហ៊ាន ឲ្យ​ដំណើរការបាន​រហូតមក​ដល់​ថ្ងៃ​នេះដែរ​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​ផងដែរ ឯកឧត្តម ឡាយ វណ្ណ​: អភិបាល​នៃ​គណ​អភិបាល ខេត្តតាកែវ បាន​បញ្ជាក់ថា ព័ត៌មាន​ដែល​បានធ្វើការ​ចុះផ្សាយ​កន្លង​មកនេះ ជា​រឿង​មិន​ពិត​ទេ គឺ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មន្ត្រីនគរបាល យុត្តិធម៌ ខេត្តតាកែវ ទាំងមូល​ផងដែរ​ហើយ ធ្វើបែបនេះ​កំពុង​ផ្ទុយ​ពី​ក្រមសីលធម៌ វិជ្ជា​វីវ​: អ្នកសារព័ត៌មាន​ហើយ ពួកគាត់​មុន​ធ្វើការ​ចុះផ្សាយ អត់​បាន​សួ​នាំ​អាជ្ញាធរខេត្ត ឬ​អ្នកនាំពាក្យ​សាលាខេត្ត​ទេ គឺ​ចុះផ្សាយ​តាមតែ​ប្រភព​ម្ខាង ការពិត​ពាក់ព័ន្ធ​រឿងនេះ អត់​មានអី​ពាក់ព័ន្ធ ជាមួយ​ស្នងការរង​នេះ​ទេ គឺ​ប្រពន្ធ​លោក​ស្នងការរង គាត់​បានធ្វើ វិនិយោគទុន​ដោយ​សុំច្បាប់ ទៅ​រដ្ឋាភិបាល​សាងសង់​សំណង់ សម្រាប់​ជួល ឲ្យ​ទៅ​ថៅកែ​ផ្សេងៗ តែប៉ុណ្ណោះ​។​

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា តាមពិត​សំណង់ ជា​កាស៊ីណូ ទាំងនោះ សុ​ទ្ទ​តែមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ទាំងអស់ មិនអាច​អត់​មានការ​អនុញ្ញាត ធ្វើតាម​អំពើ​ចិត្ត​បានទេ នេះ​ប្រហែល មកពី​អ្នកព័ត៌មាន​យើង មួយចំនួន​ទៅរក​លុយ​គេ ហើយ​មិនបាន​ក៏​ធ្វើការ​ចុះផ្សាយ​វាយប្រហា​មកលើ​ម្ចាស់​សំណង់ នឹង​លោក​ស្នងការរង​នេះ​តែម្ដង ដោយ​ពួកគេ​យល់ច្រឡំ​ថា ការ​ស៊ី​ណូ​នេះ​ជា​របស់លោក​ស្នងការរង​ខាងលើ គិតថា​ជា​ម្ចាស់ ការ​ស៊ី​ណូ​ផង​នោះ ដាក់​ប្រាវ​តែម្ដងទៅ​៕

 

Leave a Reply

(*) Required, Your email will not be published