តុលាការ​សម្រេច​ឲ្យ​ស្រី​កំណាន់​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​នៅក្រៅ​ឃុំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លឹម មករន្ទ កាលពី​ថ្ងៃទី ២៨​កុម្ភៈ ឆ្នាំ​២០១៨ បានសម្រេច​ឲ្យ​នារី​កំណាន់​របស់​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ ក្រម​លក្ខណ​ពី​ការធានា​របស់​មេធាវី និង​ដាក់​បន​រាក់​តម្កល់​ធានា​ខ្លួន​។​

 

​លោក​ចៅក្រម លឹម មករន្ទ បានគ្រោង​នឹង​ជំនុំ​ជំ​រះ​ក្នុង​អង្គសេចក្ដី​អំពី​បទ​ចោទ​ហឹ​ង្សា​រ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​លើ​ជនជាប់ចោទ​ឈ្មោះ ទួ​ច រស្មី និង​ឈ្មោះ​ទួ​ច សុធា ២​នាក់​បងប្អូន ដែល​បានគ​ប់លោក ជា សំអាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បណ្ដាល​ឲ្យ​បែកក្បាល​ដេរ​៣​ថ្នេរ ប៉ុន្តែ​មេធាវី​របស់លោក ជា សំអាន បានដាក់​ពាក្យសុំ​ពន្យា​ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ ហើយ​ចៅក្រម​តុលាការ​ក៏បាន​សម្រេច​ពន្យា​ពេល​សវនាការ​។ ជាមួយគ្នានេះ​មេធាវី​របស់​ជន​ត្រូវ​ចោទ​បានដាក់​ពាក្យសុំ​ធានា​កូនក្ដី​ឲ្យ​នៅក្រៅ​ឃុំ​វិញ​។ ដូច្នេះ​ចៅក្រម​បានសម្រេច​យក​ករណី​សុំ​នៅក្រៅ​ឃុំ​មក​ជំនុំ​ជំ​រះ​វិញ​។​

 

​ក្នុង​សវនាការ​ជនជាប់ចោទ ទួ​ច រស្មី បាន​លើក​ពី​ហេតុផល​ខាង​សុខភាព និង​ករណី​មាន​កូនតូចៗ​៣​នាក់​នៅក្នុង​បន្ទុក​គ្មាន​អ្នកមើល​ថែទាំ ទើប​ខ្លួន​សុំ​នៅក្រៅ​ឃុំ​ដើម្បី​ថែរក្សា​កូនៗ​។ ចំណែក​លោក​មេធាវី ធុ​យ សុគន្ធ បានដាក់​ពាក្យ​ធានា​កូនក្ដី​របស់ខ្លួន និង​ចូលខ្លួន​នៅ​គ្រប់​តំណាក់កាល​កោះហៅ​របស់​តុលាការ​។ ដោយមាន​សម្អាង និង​ការធានា​បែបនេះ ទើប​ចៅក្រម​បានសម្រេច​ឲ្យ​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​

 

​ទោះបីយ៉ាងណា​តាម​រប​សយ​ការណ៍​សរុប​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​ពាក្យបណ្តឹង​របស់​ឈ្មោះ ជា សំអាន អាយុ​៦១​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៦០ ផ្លូវ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន បានដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​មនុស្ស​ពីរ​នាក់ គឺ​ឈ្មោះ ទូច រស្មី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​ប្រពន្ធ និង​ឈ្មោះ ទូច សុធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​១០៣៥ បុរី​សេរ​វេន​វីឡា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​។​

 

​ក្នុង​ពាក្យបណ្តឹង​បាន​អះអាងថា កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​៣០​ល្ងាច ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ចេញពី​ក្នុង​បន្ទប់ដេក​( ទីតាំង​ផ្ទះ​លេខ​១០៣៥) ក៏បាន​ជួប​ជាមួយ​ឈ្មោះ ទូច ច័ន្ទ​រស្មី ហៅ​អា​ម៉ី និង​ឈ្មោះ​ទូច សុធា ហៅ​តុង ដោយ​ពេលនោះ​ខ្លួន​បាន​សួរ​ទៅ​អ្នក​ទាំងពីរ​ថា មានរឿង​អី ស្រាប់តែ​បុរស​ឈ្មោះ​តុង ស្ទុះ​ចូលមក​វាយ​ខ្លួន និង​បាន​ចាប់ដៃ​ទាំងពីរ​រុញ​ផ្ទប់​នឹង​ជញ្ជាំង រួចហើយ​ឈ្មោះ​ទូច ចាន់​រស្មី បាន​វាយ​ក្បាល​ខ្លួន​មួយ​ធុង​ជ័រ​ស្រោច​ផ្កា​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ដួល​ទន់ជង្គង់ និង​ក្រោយមកទៀត​ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ពិនិត្យ ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

 

តាម​ចម្លើយ​របស់​ឈ្មោះ​ទូច ចាន់​រស្មី បានឱ្យដឹងថា ខ្លួន​ជា​ស្ត្រី​មេម៉ាយ ប្តី​ស្លាប់ ហើយ​មានកូន​ចំនួន​២​នាក់​។ កាល​ដើមឆ្នាំ​២០១៣ ខ្លួន​បាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ជា សំអាន មុខរបរ​វេជ្ជបណ្ឌិត​។​

 

​ក្រោយ​ស្គាល់គ្នា​បាន​រយៈ​ប្រហែល​៣​ខែ ពួកយើង​បាន​ត្រូវរ៉ូវ​គ្នា និង​បាន​រួមភេទ​ជាមួយគ្នា និង​បានរស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រព​ន្ឋ នៅផ្ទះ​ជួល​ក្រោយ ប្រេ​ស៊ី​ដង់​។ បន្ត​មកទៀត​ខ្លួន​និង​ឈ្មោះ ជា សំអាន បានរស់នៅ​ជាមួយគ្នា កើត​បាន​កូនស្រី​ម្នាក់ ឈ្មោះ​ជា ម៉ា​ណា កើត​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ ក្នុង​ខែមីនា ឆ្នាំ​២០១៧ ខ្លួន​បាន​ប្តូរ ទីតាំង​ក្រុមហ៊ុន​មក​កន្លែង​ថ្មី​ជួល​ផ្ទះ​ប្តី​ខ្លួនឯង (​ជា សំអាន ផ្ទះ​លេខ​១០៣៥) ក្នុងតម្លៃ​៦០០​ដុល្លារ​។ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ចូលមក​ក្នុងផ្ទះ មានកូន ចៅ​ម្នាក់ បាន​រត់​មកឃាត់​ខ្លួន​មិន​ឲ្យ​ឡើង​ទៅលើ​។ ខ្លួន​ក៏​ចុះមក​វិញ និង​បាន​ទូរស័ព្ទ​ទៅប្រាប់​ប្អូនស្រី​គាត់​ថា បងប្រុស​គាត់​យក​ស្រី​មក​ដេក​ក្នុង​បន្ទប់​ខ្លួន រួចហើយ​ខ្លួន​បាន​ដើរចូល​ក្នុង​បន្ទប់ទទួលភ្ញៀវ​និង​ចាក់​គន្លឹះទ្វារ​អង្គុយ​ម្នាក់ឯង ។​មួយសន្ទុះ​ក្រោយ ខ្លួន​ក៏បាន​បើកទ្វារ​ចេញទៅ​ក្រៅ​បន្ទប់​និង​បាន​កាន់ ធុង​ជ័រ​បំរុង​ចេញទៅ​ស្រោច​ផ្កា ស្រាប់តែ​ជួប​ប្តី​ខ្លួន​។​

 

​ពេលនោះ​ប្តី​ឈ្មោះ​ជា សំអាន បាន​ស្រែកជេរ​ខ្លួន​ថា មី​ចុយ​ម្រ៉ា​យ ហ្ងែ​ង​ទើប​មកពីណា ហ្ងែ​ង​ទើប​មកពី​ចុយ​ប្រុស​អី ទើប​ថ្មើរនេះ​បាន​ចូល​ដល់ផ្ទះ មី​ក្បត់ ហ្ងែ​ង​តែ​ហ៊ាន​ធ្វើ​អី​ស្រីរ័ត្ន អញចាប់​ហ្ងែ​ង​ដាក់គុក​។ ពេលនោះ​ដោយ​ខ្លួន​ខឹង​ខ្លាំងពេក ទ្រាំ​មិនបាន ខ្លួន​ក៏បាន​គប់​បុរស​ជា​ប្តី​មួយ​ធុង​ជ័រ​នោះ ស្រាប់តែ ឃើញ​ក្បាល​គាត់​ចេញឈាម​ពេលនោះ​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​អ្នក​បើកឡាន​មក​ជូន​គាត់​ទៅ​មន្ទីរ ពេទ្យ​និង​ក្រោយមកទៀត​ពួកខ្លួន​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​ធ្វើការ​សាកសួរ​។​

 

​តាម​ចម្លើយ​របស់​ឈ្មោះ ទូច សុធា បានឱ្យដឹងថា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ចូល​មកដល់​ក្រុមហ៊ុន ស្រាប់​តែមាន​បុគ្គលិក​ម្នាក់​បានមក​ប្រាប់​ខ្លួន​ថា ប្តី​ប្អូនស្រី​ឈ្មោះ ជា សំអាន បាន​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់​ជាន់​ទី​២​។ ក្រោយមកទៀត​ខ្លួន​បានលឺ​សម្លេង​ឈ្លោះប្រកែក​គ្នា​រវាង​ប្អូនស្រី និង ប្តី​របស់​វា ជជែក​គ្នា​ខ្លាំង​ប្រមាណ​ជា​១០​នាទី​ក្រោយមក ខ្លួន​ក៏បាន​លឺ​សម្លេង​ប្រាវៗ ខ្លួន​ក៏បាន​ឡើងទៅ​មើល ដោយ​ឃើញ​ប្អូនស្រី និង​ប្តី ជជែក​គ្នា​ខ្លាំងៗ ខ្លួន​ក៏​ចូលទៅ​ឃាត់​ឈ្មោះ ជា សំអាន ឱ្យ​ចុះមក​ក្រោម កុំ​ឲ្យ​ឈ្លោះ​គ្នា ដោយ​ប្អូនស្រី​ឃើញ​ខ្លួន​គៀក បុរស​ជា​ប្តី​ជាប់​ចុះមក​ក្រោម ដោយ​ទ្រាំ​នឹង​ការ​ជេរ​ខ្លាំងៗ ពី​ប្តី​មិនបាន​ក៏បាន​គប់ បុរស​ជា​ប្តី​មួយ​ធុង​ជ័​បែកក្បាលរ​ហូរឈាម​តែម្តងទៅ​៕

 

Leave a Reply

(*) Required, Your email will not be published