ថ្ងៃមួយមានបុរសនាក់តែងតែបបួលមិត្តភក្តិដើរលេងស៊ីផឹក រាល់យប់មិនសូវចូលផ្ទះទេ។ ទោះបីជាប្រពន្ធជេរស្តីយ៉ាងណាក៏ដោយ។ នៅពេលល្ងាចថ្ងៃសៅរ៍បុរសនោះ រៀបនឹងចេញទៅខាងក្រៅ ដើរលេងជាមួយនឹងភក្តិទៀត ប៉ុន្តែមិនទាន់ទៅផងស្រាប់តែប្រពន្ធបាននិយាយថា៖
ប្រពន្ធ ៖ ល្មមកែខ្លួនហើយលោកប្តី បងចាស់ណាស់ហើយ! បើមិនខ្មាស់ញាតិ ក៏ខ្មាស់កូនណា!
ប្តី ៖ យី! អូនពិតជាប្រពន្ធដ៏ល្អរបស់បងមែន! ដឹងថាប្តីចាស់ក៏ឲ្យប្តីកែខ្លួនមិនអីទេ អូនសប្តាហ៍ក្រោយបងនឹងទៅភ្នំពេញឲ្យគេម៉ាស្សាមុខ និងសូណាចេញធានាថាពិតជាស្អាតដូចកាលពីនៅកំលោះអ៊ីចឹង!
ប្រពន្ធ ៖ ខ្ញុំឲ្យបងកែខ្លួនឈប់ដើរលេងយប់ទៀត មិនមែនឲ្យបងទៅម៉ាស្សា និងសូណានោះទេ។ បើមិនស្តាប់ទេប្រយ័ត្នបែកមាត់ទៅ!
ប្តី ៖ បាទអូន! បងដឹងហើយ ថ្ងៃនេះបងរៀបចំខ្លួននាំអូន និង កូន ទៅដើរលេងតើ!
ដកស្រង់ គេហទំព័រសម្លេងខ្មែរ