ការបង្ហាញ​រូប​អា​ក្រាយ​របស់​នារី​បម្រើ​ការងារ​ខារ៉ាអូខេ Colosso (​កូ​ឡូ​សូ​) ធ្វើ​ឲ្យ​លោក ស័ក្តិ​៤​កន្លះ និង​ឧកញ៉ា​ឈើ ល្បីឈ្មោះ ព្រោះ​ផ្លូវភេទ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ថានភាព​សង្គម​មួយថ្ងៃ ៗ កាន់តែ​ដុនដាប​ទៅៗ ល្បែងស៊ីសង កាស៊ីណូ ហាង​ខារ៉ាអូខេ គ្រឿង​ស្រវឹង គ្រឿងញៀន អំពើពុករលួយ ឃាតកម្ម កំពុងតែ​រីក​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​បរិយាកាស​សង្គម​អាប់អួរ​ដោយ​អំពើ​ទុច្ចរិត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​ពិបាក​រស់នៅ ព្រោះ​ត្រូវ​ប្រឈមមុខ​នឹង​អំពើ​គម្រក់​ទាំងអស់នោះ​។​

​អ្នកមានអំណាច​ប្រើ​អំណាច​គៀបសង្កត់ ជំរិត​យកលុយ​ពលរដ្ឋ​តាម​អំពើ​ចិត្ត នៅពេល​បាន​លុយ​ច្រើន​ក៏​ដើរហើរ​ផឹកស៊ី​ស្រី​ញី​អូន​បង​នៅ​ហាង KTV ខារ៉ាអូខេ បង្ក​ឲ្យ​កើតមាន​អំពើ​ពេស្យាចា​រ្យ ការជួញដូរ​ស្ត្រី ដើម្បី​បំរើ​ផ្លូវភេទ​ច្រើន​ឥត​គណនា​។​

​ជាក់ស្តែង​វីដេអូ​នារី​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso រាំ​ដោះអាវ​ល្វែងលើ លេង​ជាមួយ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​ស័ក្តិ​៤​កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ល្បីឈ្មោះ នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន បែកធ្លាយ ហើយ​បាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​តៗ​គ្នា ចែកចាយ និង​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាជន​កម្ពុជា ដោយ​ចាត់ទុកថា ជា​អំពើ​មិន​ថ្លៃថ្នូរ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ លើ​កិត្តិយស សេចក្តី​ថ្លែ​ថ្នូរ​របស់​នារី​ខ្មែរ និង​ខ្លួនឯង​ជាម​ន្ត្រី​។​

​បន្ទាប់ពី​វីដេអូ​នេះ ត្រូវបាន​បែកធ្លាយ គេ​ក៏បាន​ទម្លាយ​ឲ្យ​ដឹងថា នារី​ដ៏​ក្មេង​ស្រស់ស្អាត បញ្ចេញ​ភាព​ស្រើបស្រាល ដោះ​អស់ទាំង​ស្រុង​ផ្នែក​ល្វែងលើ រាំ​សើច​យ៉ាង​សប្បាយ​នោះ​គឺ ជានា​រី​ដែល​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso នៅ​បន្ទប់​ទី​៥០១ ស្ថិត​តាមផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្នុងនោះ​បើទោះជា​តួអង្គ​ដ៏​សំខាន់ នៅក្នុង​វីដេអូ​ស្រើបស្រាល​នេះ មានតែ​២​នាក់ តួ​ស្រី​ដោះអាវ​លែងខ្លួន​ល្វែងលើ​ស្ទើរ​លែង​ល្វែង​ក្រោម​ទៀត​នោះ មិនត្រូវ​បាន​គេ​បញ្ជាក់​ពី​ឈ្មោះ​នៅឡើយ​ទេ​។ ចំណែក​តួ​ប្រុស​ដែល​កំពុង​រាំ​ឡើង​យ៉ាង​សប្បាយ​ជាមួយនឹង​ភាព​ស្រើបស្រាល​ឱបរឹត​ក្តៅខ្លួន​នោះគេ​ឈ្មោះ ហាក់ សុគា ជា​នាយ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពាក់​ស័ក្តិ​៤​កន្លះ និង​មាន​ឧកញ៉ា​មួយរូប​ទៀត ដែលមាន​ឥទ្ធិពល​ខេត្តមណ្ឌលគិរី និង​ជា​ឈ្មួញ​ឈើ ធ្លាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ជម្រក​សត្វ​ភ្នំ​ព្រេច ដឹកជញ្ជូន​លើស​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ឧកញ៉ា​មាន​ចេតនា​ទុច្ចរិត​បំផ្លាញ​ផ្លូវ​នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។​

​មានមតិ​ជាច្រើន​បាន​រិះគន់ថា បើទោះជា​អស់លោក បុរសៗ​ខ្លះ​មាន​លុយ​សប្បាយ​ហ៊ឺហា គួរ​កុំ​ប្រើ​រូបភាព​ភ្លើតភ្លើន​ក្នុងការ​បំពេញ​ចំណង់តណ្ហា​បែប​អាសអាភាស​ជ្រុល​ពេក​។ បើទោះជា​នារី​វ័យក្មេង ស្ម័គ្រចិត្ត​បញ្ចេញ​សឹងតែ​អស់​មួយ​ល្វែង​ខ្លួន​ក៏ដោយ ករណីខ្លះ​អាចជា​អំពើ​បង្កឡើង​ដោយ​អស់លោក​បុរស​ដែលមាន​ប្រាក់ ពង្វក់​ឲ្យ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ប្រើ​លុយ​បង្ខំ​ដើម្បី​តម្រូវការ​ម្ចាស់​ហាង ក៏ដូចជា​ករណីខ្លះ​ទៀត​ស្ថិត ក្នុងស្ថានភាព​ខ្វះខាត​។ ដូច្នេះ​ដើម្បី​ប្រាក់​នាង​បានធ្វើ​ទាំង​បង្ខំចិត្ត ហើយក៏​ពុំ​ដឹងថា មាន​ក្រុម​ខ្លួន​នៅក្នុង​បន្ទប់​អ្នកណាខ្លះ​គំនិត​ទុច្ចរិត​លួច​ថត រហូត​ទម្លាយ​ចេញ​ក្រៅ​បេ​ប​នេះ​។​

​តាម​ព័ត៌មាន​ចុងក្រោយ​ឲ្យ​ដឹងថា ហាង​ខារ៉ាអូខេ ឈ្មោះ KOLOSO នេះ​ត្រូវបាន​អាជ្ញាធរ​ចុះ​បិទទ្វារ​ហើយ​នៅ​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ប៉ុន្តែ​គ្មាន​បុគ្គល​ណា​មានទោស​ក្នុងការ​ជួញដូរ​ផ្លូវភេទ ឬ​ពេស្យាចា​រ្យ​នេះ​ទេ ព្រោះ​សង្គម​នេះ​ជា​ឋានសួគ៌​សម្រាប់​អ្នកធំ ប៉ុន្តែ​ជា​ឋាននរក​សម្រាប់​អ្នកក្រ គ្មាន​ពាក្យ​ថា ឋានកណ្តាល​សម្រាប់​មនុ​ស្ស​ឡើយ​៕

   

 

Leave a Reply

(*) Required, Your email will not be published