លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី មើលមិនឃើញវិនាសកម្មព្រៃឈើ តំបន់ព្រៃខៀវ

, , Leave a comment

ខេត្តមណ្ឌលគីរី ៖ ព្រៃឈើរាប់លានដើមនឹងដីតំបន់កាពាជិត១មីនហិតាកំពុងកាប់កាប់បំផ្លាញយោងតាមរបាយការណ៍ពីស្រុកកោះញ៉ែកបានឲ្យដឹងថា ដីព្រៃតំបន់អភិរក្សភ្នំព្រិច កំពុង​រង​ការកាប់​រាន​យក​ដី​ធ្វើ​អាជីវ​កម្ម ​ពី​មេ​ឈ្មួញ កែវ វុទ្ធី​ នេះបើតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច ព្រៃ​ខៀវ ភូមិ រ​វ៉ា​ក់ ឃុំ រ​យ៉ ស្រុក​កោះ​ញ៉ែ​ក។

ប្រភពបន្តថាសព្វថ្ងៃនេះលោកកែវ វុទ្ធី មានជាប់ពាក់ពន្ធ័ ដិកាចេញចាប់ខ្លួន ដូច្នេះបុគ្គល់កែវវុទ្ធី នោះបានដាក់កូនចៅនៅកន្លែងដីដើម្បីកាប់លក់បន្តក្នុងនោះត្រូវបានគេស្គាល់ឈ្មោះដូចតទៅ ទី១ឈ្មោះ សេង ទូច ទី២ឈ្មោះលេះ គិន ទី៣ឈ្មោះ ស៊ឹម ផ្លី ទី៤ឈ្មោះ ម៉ៅ ពិកា ទី៥ឈ្មោះ ស្រី ម៉ាស់ ទី៦ ឈ្មោះ ស្រី ប្រីយ ក្រុមទាំង៦នាក់នេះ កំពុងសស្រាកសស្រាំ ដាក់កូនឈ្នួល មានម៉ាស៊ីនត្រង់ន័រ កាំបិតពូថៅ ចូលកាប់រាន់យ៉ាងរង្គាល់ យកលក់បន្ត។លោក កែវ វុទ្ធី ចាត់ចែង​មនុស្ស​ជំនិត​ក្រោម​ឱ​វ៉ាត​មាន​គ្នា​៦​នាក់​ផ្សេងទៀត​ ដើម្បី​ឲ្យ​ដើរ​ វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​មកពី​ទី​ឆ្ងាយ​នោះ​។ ចំណែក​នៅ​ជំរំ​របស់គាត់​មាន​មនុស្ស​ចំនួន​១៤​គ្រួសារ ​ដែល​បានទទួល​បង្កាន់ដៃ​ កាន់កាប់​ដី ហៅថា ចុងសន្លឹក​គ្រប់គ្នា​ ដែលមាន​ក្បាលដី​ទទឹង​៥០​ម៉ែត្រ​គុណ​១០០០​ម៉ែត្រ​ដោយ​ម្នាក់​តម្រូវ​ឲ្យ​បង់​មួយ​លាន​រៀល​មុន​ដល់ពេល​ចុះ​កាប់​។

ប្រភព​បន្តទៀតថា មានគ្រួសារ​ខ្លះ​បង់លុយ​ទៅ​ឲ្យ​លោក កែវ វុទ្ធី ចាប់ពី​៧០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ ក៏មាន​តាម​ដី​មុខ ឬ​ដី​ក្រោយ​។

​បើតាម​សំដី​របស់​លោកពូ ស្រេ​ន ស្លេះ អាយុ​៥៨​ឆ្នាំ រស់​តំបន់​ភូមិ​ខាងលើ​បាន​រៀបរាប់ថា ប្រជាជន​ដែល​រស់នៅ​កាប់​រាន​ដី​ដំបូង​មាន​ចំនួន​២៥១​គ្រួសារ តែ​មកដល់​បច្ចុប្បន្ននេះ ​ត្រូវបាន​អាជ្ញាធរ​ ដេញ​ចេញពី​កន្លែង​រស់នៅ ​របស់​ពួកគាត់​អស់​រយៈ​ពីរ​ឆ្នាំ​មកហើយ​។ គាត់​បាន​បន្តថា បើសិនជា​រដ្ឋ​ដក​ដី​ទាំងនេះ​យក​ជា​សម្បត្តិ​រដ្ឋ​នោះ​ពួកគាត់​មិនតូច​ចិត្ត​ទេ តែ​ផ្ទុយទៅវិញ​ដី​ចំណុច​នោះ​ត្រូវបាន​លេចចេញ​មនុស្ស​ថ្មី មក​ដើរតួ​ជា​មេខ្យល់ គៀងគរ​ប្រជាពលរដ្ឋ​ថ្មីៗ​មក​ចម្ងាយ​ដោយ​ប្រមូលប្រាក់​ដាក់​ខោ​ប៉ាវ​ខ្លួនឯង​រួច​ចេញ​លិខិត​ក្លែងក្លាយ​បន្លំ​បោកប្រាស់​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​មាន​ទៅដល់​៥៨៩​គ្រួសារ​ឯណោះ​។ ពួកគាត់​បញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះ​កាលពី​ឆ្នាំ​កន្លងទៅ​ក៏​ធ្លាប់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ចាប់​ដាក់ពន្ធនាគារ ម្ដង​រួចមកហើយ​ដោយសា​តែ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​ចឹ​ង​ដូចគ្នា​។

 

Leave a Reply

(*) Required, Your email will not be published