បែកធ្លាយ​ លោក វ៉ាន់ ថុល ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង កិបកេងប្រាក់ខ្ទង់៧០ម៉ឺនដុល្លា ពីការចាក់ស្ដែង​ស៊ី​ក្រាស់​ជួសជុល​ផ្លូវ ២៥៩៥ម៉ែត្រ ?

, , Leave a comment

ខេត្តបាត់ដំបង ៖ អំពើពុករលួយ​របស់ លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រី​ម្នាក់​ទម្លាយ​ឱ្យដឹងថា ក្នុង​រយៈពេល១ឆ្នាំ​មកនេះ បន្ទាប់ពី​លោក វ៉ាន់ ថុល ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បន្ត​ពី លោក សុខ វណ្ណ​អឿន ដែល​ចូលនិវត្តន៍ ប្រធាន​មន្ទីរ​ថ្មី​រូបនេះ ​បាន​ប្រើល្បិច​កេង​ប្រាក់​រដ្ឋ​បាន​សល់​រហូត​ខ្ទង់ ២៨០០លាន​រៀល ស្មើរ​និង៧០ម៉ឺន​ដុល្លា លើទឹក​ប្រាក់​ចំណាយសរុប ៣៩៩៥លាន​រៀល ស្នើរ​ជិត១ លានដុល្លា ដែលជា​ប្រាក់​ចំណាយ​​ក្នុងការ​ជួសជុល​ផ្លូវ​ ក្រាល​កៅស៊ូ​​ DBST បណ្ដោយ២៥៩៥ម៉ែត្រ ទទឹង៩ម៉ែត្រ នៅ​ខាងកើត​ប្រឡាយ​ខាំ​សន ពី​រង្វង់​មូល​ពោ​ធី៍​ហ្ម​ស្រី រហូត​ព្រំប្រទល់​ស្រុ​ឯក​ភ្នំ ឃុំ​ពាម​ឯក ក្នុងភូមិ​អូរ​តាន​ប់ និង​ភូមិ​អូរ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូ​ទាវក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ បើ​មើ​លពី​ការចូល​កាន់តំណែង​ជា​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ របស់លោក វ៉ាន់ ថុល ត្រឹមតែ​រយពេល ១ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ប្រធាន​មន្ទីរ​នេះ​ខ្លាំង​នោះ គឺ​គាត់​បាន​ប្រើល្បិច​កិបកេង​ថវិកាជាតិ​បា​ខ្ទង់៧០ម៉ឺន​ដុល្លា​ដែល​ប្រធាន​មន្ទីរ​ជាច្រើន​ទៀត​ធ្វើ​មិន​ដូច។

មូលហេតុ​ដែល​លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង អាចមាន​ឱកាស​ពុករ​លួ​យ​បាន​ប្រាក់​ដ៏​ច្រើន​បែបនេះ គឺ​ដោយមាន​ការគាំទ្រ ពី​គណកម្មាធិការ​លទ្ធកម្ម​ខេត្តបាត់ដំបង នៅមុន​ពេល​លោក​អតីត​អភិបាលខេត្ត ច័ន្ទ សុផល ផ្លាស់ប្ដូ​តំណែង​បន្តិច និង​បន្ត​រួច​រួចរាល់​ក្នុង​ដក​ថវិកាជាតិ ក្នុងពេល​លោក ងួន រតនៈ ឡើងជា​អភិបាលខេត្ត។ផ្លូវ​ដែល រដ្ឋបាលខេត្ត​បាត់ ដំបង ផ្ដល់ជូន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ​ធ្វើការ​ជួសជុល​ក្រាល​កៅស៊ូ​នោះ បើសិន​ដាក់​ដេញ​ក្រុមហ៊ុន​ធ្វើ គឺ​តម្លៃ​មិន​លើសពី៣០ម៉ុ​ន​ដ​ល្លា ប៉ុន្តែ​ដោយ​ការ ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ត នៅ​គណកម្មាធិការ​លទ្ធកម្ម​ខេត្តបាត់ដំបង ដែលមាន​លោក ច័ន្ទ សុផល លោក សឿ​ម ប៊ុន​រិ​ទ្ធិ លោក ខន វិ​រៈ និង លោក នុត ប៊ុណ្ណា ជា​ប្រធាន​អង្គភាព​លទ្ធកម្ម បានប្រគល់​ផ្លូវ​ខាងលើ​ ឱ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ជា​អន្ក​អនុវត្តន៍ តាមរយ​ចរចា​ថ្លៃ​តែម្ដង។

ក្រោយពី​ទទួលបាន​គម្រោង​ជុស​ជុល លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តបាត់ដំបង ក៏បាន​ទាក់​ជួល​ក្រុមហ៊ុន​ ដែលមាន​គ្រឿងចក្រ មក​ស្ថាបនា​ផ្លូវ​នេះ​ដោយ​ចាក់​ស្ដើង​ស៊ី​ក្រាស់ មិនមាន​គុណភាព​ បូក​រូ​ម​ ​និង​ត្រូវរ៉ូវ​គ្នា​ជា​អភិបាលខេត្ត​ចាស់និង​អភិបាលខេត្ត​ថ្មីរួម​និង​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ទៀត ធ្វើឱ្យ​លោក​ប្រធាន​មន្ទីរ វ៉ាន់ ថុល ចំណេញ​កប់​ក្ដោង​ពី​កា​ជុស​ជុល​ផ្លូវ​នេះ។

យោងតាម​បុ​រេ​លក្ខនៈសម្បត្តិ របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តបាត់ដំបង គឺ​មិនត្រូវ​ទទួលបាន​សិទ្ធិ ក្នុង​អនុវត្ត​ន៏​ គម្រោង​ជុស​ជុល​ផ្លូវ​ខាងលើ​ទេ ព្រោះ​មន្ទីរ​មួយ​នេះ​គ្មាន់​គ្រឿងចក្រ និង​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់ ។ សូម្បីតែ​ការជួសជុល​ផ្លូវ​ដែលជា​គម្រោង ឃុំ សង្កាត់ ក៏ ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត ចុះ​ពិនិត្យមើល​គ្រឿងចក្រ និង​សម្ភារៈ​បច្ចេកទេស​ដែរ នេះ​ការចំណាយ​ប្រាក់​ត្រឹម១០០ឬ២០០លាន​រៀល​ផង។ ចុះ​តម្រាំ​ប្រាក់​ជិត១លាន​ដុល្លា​ហេតុអ្វី? បែ​ជា​មិន​ត្រួតពិនិត្យ​ទៅវិញ។

យោងតាម លិខិត​លេខ ៨៩២៥ សហវ.អ​ល​សា ចុះ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ផ្ដល់​កិច្ចសន្យាការងារ​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ២ ៥៩៥ម ទទឹង ៩ម ជូន មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង តាម​សំណើ​របស់ រដ្ឋបាលខេត្ត​បាត់ដំបង គឺ​បាន​ហាម​មិនឱ្យ​យក​ការងារ​ជុស​ជុល​ផ្លូវ​នេះ​ទៅ​បន្ត​ឱ្យ​ក្រុមហ៊ុន​ឬ​បុគ្គល​ផ្រេ​ង​ទៀតឡើយ ។

មិនអាច​សុំ​ការបំភ្លឺ​ពី លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ ខេត្តបាត់ដំបង បានទេ​ ដោយ​ទូរស័ព្ទមិនមានអ្នកលើក ។

 

 

Leave a Reply

(*) Required, Your email will not be published