តារាហ្វេសប៊ុក ដ៏ល្បី និងស៊ិចស៊ី Bee Yobo Mss Bee បើករថយន្ត ខុសបច្ចេកទេស បុកម៉ូតូ រងរបួសមនុស្ស២នាក់ នៅជ្រោយចង្វា

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានករណីគ្រោះថ្នាក់ចររាចរណ៍បង្ករឡើងដោយ រថយន្ដម៉ាកមែកសឺដែស បើករបរដោយ តារាហ្វេសប៊ុកដ៏ល្បី និង ស៊ិចស៊ី Bee Yobo Mss Bee បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​បុរស​២​នាក់​របួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

​ប្រភពព័ត៌មាន​ ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-7251 ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​មែក​សឺ​ដែ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5458 បើកដោយតារាហ្វេសបុក Bee Yobo Mss Bee ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ចេញពី​រង្វង់​មូល​ព្រំ​មុខ​៤ បុក​ប៉ះគ្នា​បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​រងរបួស​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង ត្រូវបាន​សមត្ថកិច្ច​ប៉ូលិសចរាចរណ៍ ​ប្រចាំ​នៅ​គោលដៅ​នោះ យកមក​រក្សាទុក​រង់​ចាំ​ជំនាញ​មក​ធ្វើការ​វាស់វែង​។​

នៅក្នុង​ហេតុការណ៍​នោះដែរមានការ​ប៉ះទង្គិច​ពាក្យ​សម្ដី​រវាង​ភាគី​រថយន្ដ ដែល​ ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​និង​ស៊ិ​ច​ស៊ី Bee Yobo Mss Bee ជាមួយនិង​ក្រុមការងារ​របស់ TVFB ដោយ​ភាគី​ខាង​រថយន្ត​សុំ​មិនអោយ​ផ្សព្វ ផ្សាយ ហើយ​បាន​ទាញ​ទូរស័ព្ទ​ក្រុមការងារ TVFB ឲ្យ​បិទ​ការ Live ជាបន្ទាន់​៕

 

Leave a Reply

(*) Required, Your email will not be published