បែកធ្លាយ! ​ប្រវត្តិ​ស្នេហា ​ចតុ​កោណ​ របស់ប្រធានមន្ទីរពហុព្យាបាលវិសាលសុខ

, , Leave a comment

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ចេញ​មុខ​អះ​អាង​ថា​ជា​គ្រួសារ​លោក ជា សំអាន ប្រធាន​មន្ទី​រ​ពេទ្យវិសាល​សុខ​បានទទួល​ស្គាល់​ថា នាង​ទូ​ច​ច័ន្ទ​រស្មី ហៅ ម៉ី ជា​ស្រី​កំណាន់​ម្នាក់ ​និង​ជា​ដៃ​គូរ​សហការ​ ចូលហ៊ុនជាមួយ​លោក ជា សំអាន ប៉ុណ្ណោះ​មិន​មែន​ជា​គ្រួសារ​មួយ​ផ្សេង​ទេ។ ការ​ទទួល​ស្គាល់នេះគឺបាន​បញ្ជាក់​ក្នុង ​លិខិត​បដិសេធ​ដែល​ផ្សព្វ​ផ្សា​យ​ក្នុង​អាខោន​ហ្វេស​ប៊ុក​ឈ្មោះJelly Jelly កាល​ពីថ្ងៃទី១៤​ខែ​កុ​ម្ភៈ ក្នុង​គោល​បំណង​បដិសេធ ព័ត៌មាន​មួយ​ចំ​នួ​នពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យវិសាលសុខប្តឹងប្រពន្ធនិងបងថ្លៃដាក់គុក ។

 

ក្នុងលិខិតនេះក៍បានបដិសេធដែរថា កូនស្រីអាយុ៤ឆ្នាំនេះ មិនមែនជាកូនលោក ជា សំអាន ទេបើចង់ជាក់ច្បាស់ យកកូនស្រីនេះទៅពិនិត្យ D N A​ដើម្បីបញ្ជាក់ការពិត ។ ប៉ុន្តែ​ប្រភព​ពី​សាច់​ញាតិនាងរស្មីបានអះអាងថាកូនស្រីនេះមានចុះបញ្ជីជាតិ ត្រឹមត្រូវដោយបញ្ជាក់ថា លោក ជា សំអាន ជាឪពុកនិងនាង ទូច ច័ន្ទរស្មី ជាម្តាយ ។

ការបញ្ជាក់ក្នុង លិខិតបដិសេធបែបនេះ រឹតតែបង្ហាញឲ្យឃើញថា លោក ជា សំអាន ប្រធាន​ម​ន្ទីរពេទ្យវិសាលសុខ កាន់តែល្បី ខាងបុរសសំបូរស្នេហ៍ អាចលេងល្បែងស្នេហាចតុកោណ បានពោលគឺលោកម្នាក់ឯងតទល់នឹងស្ត្រី៣នាក់ គឺភរិយាចំណាស់ស្រីកំណាន់វ័យក្មេង​និងស្រី​ក្មេ​ង​ម្នាក់ទៀត​ដែលជាដើមចម​នាំ ឲ្យ​ស្រី​កំណាន់​វ័យ​ក្មេង​យក​កាតូ​ទឹក​ជ័រវាយលោក ជា សំអាន បែក​ក្បាល ។

ចំពោះរឿងនេះ តាមមតិសាធារណជនយល់ឃើញថា លោក ជា សំអាន ពិតជាបានរស់នៅជាមួយនាងរស្មី ប្រាកដមែនទោះជាក្នុងលក្ខណៈជាស្រីកំណាន់ក្តី ឬប្រពន្ធចុងក្តី ក៍មិនគួរបញ្ចប់មនោសញ្ចេតនា តាមរបៀបចាប់ដាក់គុកដែរ វាអាក្រក់មើលណាស់។គួរទុកផ្លូវដើរ ឲ្យគេផង ព្រោះបើដើរដល់ផ្លូវ ទាល់ច្រក គេនឹងហែកកកាយរឿងស្នេហ៍ អតីតកាលរវាង លោកនិងរូបនាង ជាសាធារណៈនោះ នឹងធ្វើឲ្យប៉ះពាល់កិត្តិយសលោក ជាមិនខានឡើយ។ ពិសេសពេលនាងជាប់គុកបានបន្សល់ទុក ក្មេងៗកំព្រា៣នាក់ ឲ្យរស់នៅកណ្តោចកណ្តែង គ្មានម្តាយចិញ្ចឹមបីបាច់ថែរក្សាឡើយ។ ដូច្នេះការរស់នៅវេទនាបែបណាទៅ ។

 

យោងតាមប្រភពព័ត៍មានពីសាច់ញាតិនាងទូច រស្មី ហៅម៉ីបានបញ្ជាក់បន្ថែម ថា នាង ទូច ច័ន្ទរស្មី មានអាយុ៣៣ឆ្នាំ និងមានប​ង​ប្អូ​ន​៣នាក់ បងស្រីម្នាក់និងបងប្រុសម្នាក់​(ឈ្មោះ​ ទូច សុធា) ។ នាង ទូចច័ន្ទ រស្មី ជាស្រ្តីមេម៉ាយ​មានកូន២នាក់ លុះពេលបានមករស់​នៅលោ​ក ជា សំអាន បានកូនម្នាក់ទៀត ពោលគឺសព្វ​ថ្ងៃ​នាង ទូច ច័ន្ រស្មី មានកូន៣នាក់ ហើយនា​ង​ជាកូន និងបងប្អូនកំព្រា ៣នាក់ គ្មាន​ឪពុក​ម្តា​យ​ទីពឹងទេ ។

 

ប្រភពព័ត៍មានដដែល បានឲ្យដឹងទៀតថា កា​ល​នាងនៅជាស្រី្តមេម៉ាយនាងចូលចិត្ត​លេង​(តាំង​ហ្គោ)តាមរយៈសារអេឡិកត្រូនិច ក្នុង​អំឡុង​ឆ្នាំ២០១៤ ក៏បានជួបបុរសម្នាក់គឺលោក ជា សំអាន តែងតែទាក់ទងសាសង​គ្នារាល់ពេ​ល យប់ផ្តើមចេញជាការទំនាក់ទំនងស្នេហាគ្នាលួចលាក់រហូតមកដល់ឆ្នាំ២០១៦ក៍បានបានចេញមុខ មករស់នៅជាមួយគ្នា ជាប្តីប្រពន្ធបែបអនីតិសង្វាស។នៅអំឡុងពេលនោះនាងចេះតែរៀបរាប់ប្រាប់លោក ជា សំអាន ថា នាងចង់​បើកកន្លែង រកស៊ីលក់ដូរ មួយសមរម្យ ដើម្បី​បា​នប្រាក់ចិញ្ចឹមកូន ។ ពេលនោះ លោក ជា សំ​អាន បានផ្តល់លុយកាក់ឲ្យនាង ទូច រស្មី ជួល​ផ្ទះដែលមានទីតាំងនៅក្នុងបុរីសេវិនវិឡា ស្ថិត​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (កន្លែង​កើត​ហេតុនេះ) បើកហាងលក់ទឹកដោះ​គោស្រ​ស់ ។លោក ជា សំអាន បានឲ្យបងប្រុសនាង ទូច​ច័ន្ទ រស្មី គឺ ឈ្មោះ ទូច សុធា ស្នាក់នៅ​បន្ទប់​មួ​យ និងជួយមើលការខុសត្រូវដែរ ហើយលោក ជា សំអាន ក៏ចេញចូលរស់នៅជាមួយនាង ទូច រស្មី ដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ។ ការរស់នៅជាមួយគ្នានេះនាង រស្មី បានកូន​១​ជាមួយលោក ជា សំអាន ។ ប៉ុន្តែរយៈពេល១​ឆ្នាំក្រោយមកនេះចំណងស្នេហាឥតខាន់ស្លានេះ ចេះតែមានភាពរកាំរកុះ និងឈ្លោះ​គ្នាញឹ​ក​ញាប់ គ្រាន់ តែមិនធំដុំទេ ។ លុះរសៀលថ្ងៃទី៩ កុម្ភៈ ២០១៨នាង ទូច រស្មី បានមកពីក្រៅដល់​​ផ្ទះ​(ហាង) ស្រាប់តែឃើញប្តីរបស់​នាង នៅក្នុង​បន្ទប់​ ជាមួយស្រីក្មេងម្នាក់ ដែលនាងមិនបាន​ស្គាល់​ឈ្មោះទេ។ប៉ុន្តែមានគេស្គាល់​ថា ​ស្រី​ម្នា​ក់​នោះឈ្មោះ ស្រីរ័ត្ន ជាពិធីការិនី ។ ខណៈពេ​ល​ប្រពន្ធឃើញប្តីយកស្រី​មកដេកក្នុង​បន្ទ​ប់ក្នុ​ង​ផ្ទះដូច្នោះ ក៏កើតជាជំលោះរវាងប្តី និងប្រពន្ធ ហើយពេលនោះ(ស្រីរ័ត្ន)បានរំដោះខ្លួនចេញបាត់ទៅ ។

 

ពេលនាងឈ្លោះជាមួយប្តី ដំបូងប្តី នាងឆ្លើយបដិសេធថា នេះមិនមែន​ជាស្រី យកមក​ដេក​រួម​ភេទជាមួយគ្នាទេ គឺជាស្រីម៉ាស្សា ដែលគាត់​ហៅ​ មកឲ្យធ្វើ​សសៃ​ឲ្យ ។ ទោះជាយ៉ាង​ណាប្តី​ប្រពន្ធ បានទាស់សម្តីគ្នា កាន់តែតានតឹង និង​ស្រែក​ឡូឡាប្រវាយប្រតប់គ្នាពេញផ្ទះ។ ពេល​នោះ​លោក ទូច សុធា ត្រូវជាបងបង្កើតនាង ទូច រស្មី ឮក៏ចេញពីបន្ទប់​ឃើញហេតុការណ៍​ដូច្នោះ​ ក៏ស្ទុះទៅឃាត់អ្នកទាំងពីរ និងបានទៅ​ចា​ប់​លោក ជា សំអាន ការពារខ្លាចប្រើអំពើ​​ធ្ង​ន់ធ្ងរណាមួយទៅលើប្អូនស្រី ។ ស្របពេលលោ​ក ទូច សុធា ចាប់ដៃលោក ជា សំអាន ជាប់ នា​​ង ទូច រស្មី ស្ទុះទៅទាញបានកាតូ​ទឹកជ័រ​ ស​ម្រាប់ស្រោចផ្កា វាយទៅលើក្បាលប្តី​ បណ្តា​ល​ឲ្យ​បែកឈាមដេរបីបួនថ្នេរ ។

ពាក្យពេជន៍ដែលសាច់ញាតិនាង រស្មី បានរៀ​ប​រា​ប់​ខាងលើនេះ គឺពួកគាត់បានមកពី​សម្ដីផ្ទា​ល់មាត់របស់នាង រស្មី ដែលបានឆ្លើយបំភ្លឺ នៅ​ចំពោះ​មុខតុលាការ ដែលមានមេធាវីការពារក្តី​អង្គុយស្តាប់ផងដែរ ។

 

ប្រភព័ត៌មានបន្តថា រឿងប្រពន្ធ យកកាតូទឹក​ជ័រ វាយក្បាលប្តី បែកឈាមក្បាលបន្តិច​បន្តួច​ ប៉ុ​ណ្ណឹ​ង ខណៈពេលទាន់ប្តី កំពុង​យកស្រី​មក​ដេ​កក្នុងផ្ទះ វាគ្មានរឿងធ្ងន់ធ្ងរទេ ហើយក៏​គ្មា​ន​កា​រប្តឹង​ ឲ្យប្រពន្ធ និងបងថ្លៃជាប់គុកដែរ ។ប៉ុន្តែ​ដោយ​សារលោក ជា សំអាន ខ្មាស់គេ និងមាន​សំអាងលោកធំ បម្រើការងារនៅសាលាឧទ្ធរណ៍ម្នាក់ជួយអន្តរាគមន៍ពីក្រោយ បានជារឿង​នេះ​ធ្វើឲ្យលោក ជា សំអាន ឆេះដុំនិង​បាន​ទៅ​ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ឲ្យចាប់ប្រពន្ធ និងបងថ្លៃ នាំ​ទៅ​ចាត់ការតាមផ្លូវច្បាប់តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published