ប្រទេសថៃ ៖ រូបថតនិងវីដេអូឃ្លីប តារាបង្ហាញម៉ូត ដែលពាក់ ត្រឹមអៀមដ៏ស្តើង និងខោទ្រនាប់ ប៉ុណ្ណោះ ខណៈកំពុងលើកកាហ្វេជូនអតិថិជនសម្រាប់ផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជន មកហាងកាហ្វេនេះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមថៃ។
ម្ចាស់ហាង លោក ប្រាសង ស៊ុគខន និយាយថា លោកបានបង្ហោះការផ្សាយពាណិជ្ជកម្ម “ដោយមានបំណងផ្តោតលើភាពសិចស៊ី មិនរំលោភឬបំផ្លាញដល់សង្គមទេ”។ ម្ចាស់អាយុ ៥០ ឆ្នាំនៃហាងកាហ្វេឈ្មោះ Coffee On Day នៅជិតផ្លូវប្រសព្វ កាសឹមពុល នៅតំបន់ភ្លូតាហ្លួង បាននិយាយថា គំនិតនេះគឺបានមកពីតារាបង្ហាញម៉ូតទាំងពីរនាក់នេះ ដើម្បីជួយផ្សព្វផ្សាយហាងកាហ្វេ ជាថ្នូរនឹងកាហ្វេឥតគិតថ្លៃ។



