មានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញសកម្មភាពបុរសម្នាក់ ស្ថិតនៅក្នុងលូទឹកស្អុយ ដើម្បីចុះបារល្បាប់ដែលជាប់ស្ទះនៅលើដងផ្លូវមួយកន្លែងបង្កការចាប់អារម្មណ៍ និងបង្ហាញក្តីអាណិតអាសូរពីសំណាក់មហាជនគ្រប់វ័យ។

ផ្អែកតាមរូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះបានបង្ហាញឲ្យឃើញពីទិដ្ឋភាពបុរសវ័យកណ្តាលម្នាក់មានសភាពប្រឡូកប្រឡាក់ពេញដងខ្លួនខណៈដែលផ្នែកដងខ្លួនមួយជំហរកប់នៅក្នុងឡូទឹកស្អុយសល់តែត្រឹមកក និងក្បាលតែប៉ុណ្ណោះ។
ជាមួយគ្នានៃការបង្ហោះនេះដែរ ក៏មានការសរសេរថា គ្រប់ពេលដែលខ្ញុំគិតថា ខ្លួនឯងគួរឲ្យអាណិត ខ្ញុំតែងគិតថាមានគេគួរឲ្យអាណិតជាងខ្ញុំទៅទៀត។ តាមរយៈនេះក៏មានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរចំពោះការតស៊ូក្នុងឆាកជីវិតរបស់បុរសរូបនេះផងដែរ។ តើប្រិយមិត្តយល់យ៉ាងណាដែរនូវសកម្មភាពមួយនេះ?៕
