ផ្ទុះអាវុធ ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម បណ្តាលអោយមនុស្សស្លាប់៣នាក់

, , Leave a comment

ខេត្តមណ្ឌល​គី​រី​ ៖ ប្រភពប្រាប់ថា មាន​ករណី​ផ្ទុះអាវុធ​បានកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែននៅ​ចំណុច​អូរ​ហ៊ុ​ច ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ​ស្ថិត​ក្នុងស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​ បណ្តាលមនុស្ស៣នាក់ បាន​ស្លាប់ យ៉ាងអាណោចអាធម ។​

ជនរងគ្រោះទី១ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ បានស្លាប់ ទី២ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ក៏បានស្លាប់ដែរ និងទី៣ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល ត្រូវបានបញ្ជូនទៅសង្គ្រោះ។ ហើយករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន។

តាមរយៈរបាយការណ៍របស់នគរបាលខេត្តមណ្ឌលគិរី ដែលផ្ញើជូនអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើតាមលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា  នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ភ្លាមៗក្រោយទទួលព័ត៌មាន បានចេញបញ្ជាជាបន្ទាន់ ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់៕

 

Leave a Reply

(*) Required, Your email will not be published