លោក ញ៉ឺន គួន ប្រធានមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យ ទើបឡើងថ្មី រងការរិះគន់ បក្សពួកនិយមនិង ពុករលួយកិបកេងថវិកាជាតិ ?

, , Leave a comment

ខេត្តឧត្ដរមានជ័យ ៖ ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តឧត្ដរមានជ័យលោក ញ៉ឺ​ន គួ​ន កំពុង​ត្រូវបាន​គេ​សង្ស័យថា បាន​បង្កើត​បក្ខពួក​ក្នុងការ​ប្រព្រឹត្ត​នូវ​អំពើ ពុករលួយ​ដើម្បី​កិបកេង​ថវិកា​ចំណាយ​នានា របស់​មន្ទីរ​ខ្លួន។

ប្រភព​បានឱ្យដឹងថា បន្ទាប់ពី​លោក ញ៉ឺ​ន គួ​ន ត្រូវបានតែងតាំង​ជា​ប្រធានស្ដីទី និង​ឡើងជា​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តឧត្ដរមានជ័យ បន្ត​ពី​លោក ឃិន ញ៉ា​ណ ដែល​ទៅ​តំណែង​ជា​អភិបាលរង​ខេត្ត​នោះ ប្រធាន​មន្ទីរ​ថ្មី​រូបនេះ​បាន​ប្រឹង​ប្រមូល​ផល់​ប្រយោជន៍ ទាំង​ធំ និង​តូច ដោយ​មិន​គិតពី​មន្ត្រី​តូច តាច​ ដែល​ខំ​បំពេញការងារ​បំរើ​មន្ទីរ​ជាមួយគ្នា​នោះទេ ។ ហើយ​សម្រាប់​ឆ្នាំ២០១៧ កន្លងថ្មីៗនេះ គម្រោង​កែលំអរ​ជួសជុល​ឡើងវិញ និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​ខេត្ត​ក្រោយ​វ​ដូ​វ​វស្សា​បានបញ្ចប់ ជាច្រើន ដែល​ក្នុង​គម្រោង​និមួយៗ គឺ​លោក​ប្រធាន​មន្ទីរ កិបកេង​ស៊ី​បាន​រាប់សិប​លាន​រៀល យកទៅ​ស៊ីចាយ​យ៉ាង​សុខ​ស្រួល នេះ​មិនទាន់​រាប់បញ្ចូល​លើ​ការចំណាយ​ក្នុងការ​បូមទឹក​អន្តគ​មន៍ ប្រេង និង​ថវិកា​រដ្ឋបាល ដ៏​ច្រើន​ទៀតផង ។

ចំពោះ​មន្ត្រី​មួយចំនួន​បាន​ត្រឹម​ស្រក់ទឹកមាត់​តែ​មិន​ហ៊ា​ម​តវ៉ា​នោះឡើយ​ព្រោះ​លោក​ប្រធាន ញ៉ឺ​ន គួ​ន គឺ​ពួកគាត់​ស្គាល់ និង​ដឹងចិត្ត​ច្បាស់​តាំងពី​រូបគាត់​នៅ​ជា​អនុប្រធាន​មន្ទីរ អ្នក​តវ៉ា​ប្រាកដ ជា​និង​ត្រូវ​លោក​ប្រធាន​កែសម្រួល​តួនាទី​ទៅ​កន្លែង​កាន់​ពិបាក​ជាង​មុន​មិន​ខាន ដូច្នេះ​ពួកគាត់​សុខចិត្ត​ដេក​ទ្រាំ​ដើម្បី​បាន​សុខ ហើយ​បើ​លោក​ប្រធាន ញ៉ឺ​ន គួ​ន ប្រាប់​ធ្វើ​និង​ធ្វើតាម ដោយ​មិន​ហ៊ាន​វ៉ា​នោះឡើយ ។

ក្រោយ​រឿងនេះ ត្រូវ​ទម្លាយ​ចេញ​ក្រៅ​នោះ គាត់​ជឿជាក់ថា លោក​ប្រធាន​មន្ទីរ ញ៉ឺ​ន គួ​ន និង​អាច​កោះហៅ​មន្ត្រី​ក្នុង​មន្ទីរ​ឱ្យ​ផ្ដិតមេដៃ​គាំទ្រ​រូបគាត់ ថា ​ជា​ប្រធាន ល្អ ស្មោះត្រង់ និង​ខំ​បំរើការ​ងារ​ជូន​ក្រសួង និង​ខេត្ត ហើយ​និង​ថា ការចុះផ្សាយ​របស់​កាសែត​នោះ ជា​រឿង​មិន​ពិត ជា​មិនខាន់ឡើយ ។ សម្រាប់​មន្ត្រី​ទោះ​ពេញចិត្ត​ឬ មិន​ពេញចិត្ត និង​លោក​ប្រធាន ក៏ត្រូវ​ផ្ដិតមេដៃ​គាំទ្រ លោក​ប្រធាន​មន្ទីរ​ដែរ បើ​មិន​ធ្វើតាម អញ្ចឹង​ប្រាកដ និង​មានការ​ប្រឈមមុខ​និង​ប្រធាន​មន្ទីរ ជាមិនខាន ។
ហើយ​អ្វីដែល​ពួកគាត់​ចង់បាន គឺ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមអធិការកិច្ច ឬ សវន៖កម្ម ចុះ​ស្រាវជ្រាវ​ករណី​អំពើពុករលួយ នៅក្នុង​មន្ទីរ​នេះ​ឱ្យ​ស៊ីជម្រៅ កុំមក​មើល​តែ​របាយការណ៍ ដែល​គេ​រៀបចំ​ទុក បើ​មើល​ឯកសារ​ប្រាកដជា​ថា ល្អ​ណាស់​គ្មាន​ខុស គ្មាន​ចំណុច​ណា​ពុករលួយ​ទេ
តែ​សូ​មមើ​លពី​ការអនុវត្តន៍ និង​តម្លៃ​នៃ​ការចំណាយ​និង​ចុះ​សួរ​ដល់​គោលដៅ​ប្រាកដជា​ដឹង ហើយ​បើ​មិន​ច្បាស់​ហៅ​មន្ត្រី​សួរម្ដងៗមួយ និង​ឃើញ​ការពិត​ជាមិនខាន។

ករណីខាងលើ មិនអាចទាក់ទងការបំភ្លឺលោក​ប្រធាន ញ៉ឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តឧត្ដរមានជ័យ បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published