ផលប៉ះពាល់​នៃ​ការ​កោសខ្យល់​ញឹកញាប់​

, , Leave a comment

12279080_487236411437159_479855801506317970_n

រាជធានី​ភ្នំពេញ : បច្ចុប្បន្ននេះ​យើង​សង្កេតឃើញថា មុខរបរ​កោសខ្យល់​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។ អាការ​វិលមុខ អស់កម្លាំង ចង់​ក្អួតចង្អោរ និង​អាការ​ផ្សេងទៀត​ដែល​ទាមទារ​ឲ្យ​លោកអ្នក​ត្រូវតែ​កោសខ្យល់​ទើប​បាត់ ប៉ុន្តែ​លោកអ្នក​មួយចំនួន​ប្រហែលជា​មិនបាន​ដឹងថា ការ​កោសខ្យល់​នេះ​អាច​ប្រឈម​ទៅនឹង​បញ្ហា​អ្វីខ្លះ ឬក៏​មាន​ផលប៉ះពាល់​អ្វីខ្លះ​នោះទេ​?

​ជំនួប​ជាមួយ​អ្នកឯកទេស​វិកល​វិទ្យា​បាន​បកស្រាយ​ប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ឲ្យ​ដឹងថា ពាក្យ​ថា “​កោសខ្យល់​” គឺជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រជាជន​ខ្មែរ​តែងតែ​កោសខ្យល់​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​មិន​ស្រួល​នៅក្នុង​រាងកាយ​ដូចជា វិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោរ ងងឹតមុខ ចុក ពោះ ខ្យល់​ដើរ​មិន​ស្រួល ឬក៏​កោសខ្យល់​នៅពេល​ស្រវឹង​ជោកជាំ​ជាដើម​។​

​ប៉ុន្តែ​បើសិនជា​អាការ​នេះ​ចេះតែ​មិន​ស្រួល​ជា​ញឹកញាប់ ហើយ​ការ​កោសខ្យល់​នេះ​ក៏​តែងតែ​ធ្វើជា​ប្រចាំ​ដែរនោះ វា​មិនមែនជា​រឿង​ល្អ​សម្រាប់​លោកអ្នក​ទេ បើ​និយាយ​ទៅដល់​រាងកាយ​មិន​ស្រួល​នេះ តែងតែ​កើត​ឡើងជា​ញឹកញាប់​ដែល​វា​អាចមាន​ជាប់​ទាក់ទិន​ទៅនឹង​ជំងឺ ផ្លូវចិត្ត​មួយចំនួន​ផងដែរ ។ ក្នុងនាម​អ្នកឯកទេស​វិកល​វិទ្យា​នៅក្នុង​ប្រភេទ​នៃ​ជំងឺ​ថប់​អារម្មណ៍​លោក​បន្តថា អ្នកជំងឺ​អាចមាន​អាការ​អស់កម្លាំង ចុក​ដៃ​ចុក​ជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះ​អ្នកជំងឺ​ក៏​កោសខ្យល់ ហើយ​បន្ទាប់ពី​កោសខ្យល់​អាការ​ទាំងអស់នេះ​វា​នឹង​បាត់​ទៅវិញ ប៉ុន្តែ​មិនយូរប៉ុន្មាន អាការ​ទាំងនេះ​វា​នឹង​កើតឡើង​ម្តងទៀត ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បន្ត​ការ​កោសខ្យល់​សារជាថ្មី​។ ដូច្នេះ​ការ​កោសខ្យល់​នេះ វា​គ្រាន់តែ​ជា​របៀប ឬ​វិធី​ដែល​យើង​ព្យាបាល​តាមបែប​បុរាណ​ប៉ុណ្ណោះ ដោយ​បុគ្គល​ខ្លះ​ក្នុង​មួយ​សប្តាហ៍​កោសខ្យល់​២​ទៅ​៣​ដង​ឯណោះ ។​

​ទាំងនេះ​ដោយសារតែ​លោកអ្នក​មិនទាន់បាន​សិក្សា ឬ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​បញ្ហា​នៃ​ការ​កោសខ្យល់​នេះ​នៅឡើយ​។ ដោយ​យោងតាម​ឯកសារ ការសិក្សា​ស្រាវជ្រាវ​ឃើញថា អា​ការដែល​បណ្តាល​ឲ្យ​លោកអ្នក​ឈានទៅដល់​ការ​កោសខ្យល់​នេះ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺ​ថប់​អារម្មណ៍ ហើយក៏​ឈានដល់​ការ​កោសខ្យល់​ញឹកញាប់ ប៉ុន្តែ​នៅពេលដែល​ទទួល​បានកា​រ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​នេះ ហើយ ការ​កោសខ្យល់​នោះ​ក៏​លែងមាន​ទៀត​ដែរ ។ ដូច្នេះហើយ​យើង​អាច​សន្និដ្ឋានបានថា ការ​កោសខ្យល់​ញឹកញាប់​កើតឡើង​ដោយសារតែ​លោកអ្នក​មាន​ជំងឺ​ថប់ អារម្មណ៍​។

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា ការ​កោសខ្យល់​ពិតជា​ធ្វើ​ឲ្យ​លោកអ្នក​បាន​ធូរស្បើយ​ពិតមែន ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ បើសិនជា​លោកអ្នក​កោសខ្យល់​ញឹកញាប់​នោះ ហើយ​ផលប៉ះពាល់​ទាំងនេះ​មានដូចជា បែក​គ្រាប់​ឈាម​ជួនកាល បើសិនជា​លោកអ្នក​កោសខ្យល់​នៅត្រង់​ក​ញ្ចឹ​ង​.​ក​ក៏​អាច បណ្តាល​ឲ្យ​ដាច់​សរសៃឈាម ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោកអ្នក​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត ផងដែរ​។ ពេលខ្លះ​យើង​ឃើញថា អ្នក​ដែល​ស្រវឹងស្រា ហើយ​ធ្វើការ​កោសខ្យល់​អាច​បណ្តាល​ឲ្យ​ស្លាប់​ក៏មានដែរ ។ ដូច្នេះ​លោកអ្នក​ត្រូវតែ​រក​ដំណោះស្រាយ​ដើម្បី​កុំ​ឲ្យ​កើតមាន បញ្ហា ដោយសារតែ​កោសខ្យល់​នេះ ។ បញ្ហាសំខាន់​គឺ​លោកអ្នក​ត្រូវតែ​មកជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត វិទ្យា ឬក៏​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់​ជាដើម​។ លោកអ្នក​ត្រូវតែ​ប្តូរ​ពី​ការ​កោសខ្យល់​ទៅជា​ការ​ម៉ាស្សា​វិញ ហើយ​បើសិនជា​ស្រវឹង​រហូតដល់​ជោកជាំ​នោះ​លោកអ្នក​ត្រូវតែ​ធ្វើការ ម៉ាស្សា ឬ​ផឹកទឹក​ក្តៅ​ឧណ្ណៗ ឬ​ទឹក​ក្រូចឆ្មារ ប៉ុន្តែ​បើសិនជា​ការអនុវត្តន៍​តាម​ការណែនាំ​ទាំងនេះហើយ​នៅតែ មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ លោកអ្នក​ត្រូវតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា ដើម្បី​ធ្វើការ​ព្យាបាល​តាមបែប​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ទើប​ជាការ ប្រសើរ ៕

11889579_155171248150427_7335644826908455716_n

 

Leave a Reply

(*) Required, Your email will not be published