ក្រោយ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច ហ៊ុនសែន​ណូ​មិ​ក ធ្វើឱ្យ​ប្រទេស​កម្ពុជា​ឈានឡើង​មួយកម្រិត​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ចំនួន​ជាង​១៦៩០០​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​២០​នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ ក្រោម​អ​ធិ​តី​ភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

​ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែងថា គោលនយោបាយ​សេដ្ឋកិច្ច ហ៊ុនសែន​ណូ​មិ​ក បានធ្វើឱ្យ​កម្ពុជា​ប្ដូរ​ពី​ប្រទេស​ក្រីក្រ មកជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​អភិវឌ្ឍ​ឈានទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

 

​ក្នុង​ពិធី​នោះដែរ​ឯកឧត្ដម អ៊ិត សំហេង បាន​មានប្រសាសន៍ថា ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូតមកដល់ ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០១៨​នេះ សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​បងប្អូន​កម្មករនិយោជិត​បាន​ចំនួន​២៨ លើក ដែលមាន​ចំនួន​សរុប​៣១៤ ១៩៤​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា​ចំនួន​៩​លើក មាន​កម្មករនិយោជិត​ចំនួន​៤០ ៧៧១​នាក់ មកពី​រោងចក្រ​ចំនួន​៦៦៣ ជួប​បងប្អូន​កម្មករ​និយោជិត​ចំនួន​១៨​លើក មាន​កម្មករនិយោជិត​ចំនួន ២៦៨ ៧៣៨​នាក់ មកពី​រោងចក្រ​ចំនួន ៣២២ និង​អញ្ជើញ​ជួប​បងប្អូន​កម្មករនិយោជិត​ផ្ទាល់​នៅតាម​រោងចក្រ​ចំនួន​១០ មាន​កម្មករនិយោជិត​ចំនួន ២១ ៦៥១​នាក់ ព្រមទាំង​ជួប​ជាមួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន ១​លើក មាន​កម្មករ​ចំនួន ៤៦៨៥​នាក់​។​ឯកឧត្ដម បន្តថា រោងចក្រ​ទាំង​២០ ដែល​ជួបជុំ​នាឱកាស​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ១៤ អាម៉េរិក ១ កូរ៉េ ៣ ម៉ាឡេស៊ី​ចំនួន ១ និង​ខ្មែរ​ចំនួន​១​។​

 

​ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១៥ ផលិត​ស្បែកជើង​ចំនួន​២ ផលិត​កេស​កា​តុង​ចំនួន​២ និងរ​វ៉ៃ​អំបោះ​ចំនួន​១​។ ផលិតផល​ដែល​ផលិត ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

 

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​សារសំខាន់ៗ ដើម្បីឱ្យ​ក្រសួង​ពាក់​ព​ន្ធ័​អនុវត្តន៍​អោយមាន​ប្រសិទ្ធភាព ដែល​ក្នុងនោះ ត្រូវអនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា​១៧០​ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៨ តទៅ​។ ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មករ​កម្មការិនី​រោងចក្រ រួមទាំង​កីឡាករ កីឡាការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជាពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវ​ធ្វើឱ្យ បាន​ហ្មត់ចត់​។ ត្រូវអនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈពេល​៣​ខែ​ហើយ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​)​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​នេះ​ឱ្យបាន​ដិតដល់​ចំពោះ​ការអនុវត្តន៍​សកម្មភាព​នេះ​។ ត្រូវអនុវត្ត ចំពោះ​កម្ម​ការ​នី​សម្រាល​បានកូន​១​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។​

 

​បើ​សម្រាល​បានកូន​ភ្លោះ ២ គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល បើ​សម្រាល​បានកូន​៣​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​។ ត្រូវអនុវត្ត ចំពោះ​របប សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្ម​ករនី​មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។ អនុវត្ត​និង​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ​ឆ្ងាយ​ដែល​មិនទាន់​ទៅដល់​ឱ្យបាន​គ្រប់គ្រាន់ និង​តម្លៃ​ផ្ទះជួល​ដល់​កម្មករ​កម្ម​ការ​នី​កុំ ឱ្យមាន​ការឡើង​ថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មានកំណត់​រួចរាល់​ហើយ​។ អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍ ដូច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​ឱ្យ​ហើយ​ដើម្បីឱ្យ​ដំណើរការ​បានល្អ​នៅក្នុង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។ ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅប្រទេស ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ កាន់តែ​ល្អប្រសើរ​៕

 

Leave a Reply

(*) Required, Your email will not be published