ពាក្យរិះគន់​នៅតែមាន ខណៈដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ធ្វើការ​បង្ក្រាប​គំន​ឈើ ដើម្បី​ធ្វើ​របាយការណ៍​

, , Leave a comment

​ខេត្តស្ទឹងត្រែង : ឈើ​ជាច្រើន​ប្រភេទ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ធ្វើការ​ឡោមព័ទ្ធ និង​រឹបអូស​បាន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​នេះ​ថា ការបង្ក្រាប​ឈើ​នេះ បានធ្វើ​ឡើង​ក្រោម​កិច្ចសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ផងដែរ​។​

 

​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក្រោយ​ការចុះ​បង្ក្រាប​នោះ បាន​ប្រមូល​ឈើ​ខាងលើនេះ យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បន្ទាប់ពី​មាន​បញ្ជា​ពី​នាយ​ខណ្ឌ​ស្តីទី​រដ្ឋបាល​ព្រៃឈើ​ខេត្ត គឺ​លោក អន ចាន់​សុជាតិ នោះមក​។ តែ​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ឈើ​ពិត​ប្រា​ដក​នៅឡើយ​ទេ ដែល​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប និង​ប្រមូល​ទុក​៕

 

Leave a Reply

(*) Required, Your email will not be published