លោក ស៊ន់ នី ប្រធានផ្សារក្រោមខេត្តសៀមរាប មានមន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្តសៀមរាប នៅពីក្រោយយកថ្លៃភាស៊ី ពីអាជីវករ ស្រេចតែអំពើចិត្ត

, , Leave a comment

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ខេត្តសៀមរាប រឿង​យក​ថ្លៃ​ភាស៊ីលើសសៀវភៅបន្ទុក​ខ្ពស់កប់ពពក​។

អាជីវករ​មួយចំនួន​បាន​លើកឡើងថា សព្វថ្ងៃនេះ​ពួកគាត់​រកស៊ី​លក់ដូរ​ស្ទើរតែ​គ្មាន​សល់​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​ដោយសារ​ត្រូវ​បង់ថ្លៃ​តូប​១២០​ដុល្លារ​ក្នុង​មួយខែ និង​បង់ថ្លៃ​ភាស៊ី​២០០០​រៀល​ក្នុង​មួយថ្ងៃ​។ មានការ​រិះគន់ថា​លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ខេត្តសៀមរាប គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ការលំបាក​របស់​អាជីវ​ករ​ដែល​ខំប្រឹង​រកស៊ី​លក់ដូរ​ហើយ​គ្មាន​នៅសល់​ប្រាក់កម្រៃ​នោះទេ​។

ប្រភពពី​អាជីវករ​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា ពួកគាត់​រកស៊ី​លក់ដូរ​សព្វថ្ងៃ​បង់​តែ​ថ្លៃ​ភាស៊ី​និង​ថ្លៃ​តូប​ស្ទើរតែ​មិន​គ្រប់ ហើយ​លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម កំពុងតែ​សប្បាយ​ប្រមូល​លុយ​ភាស៊ី​និង​លុយ​ថ្លៃ​តូប​ពី​អាជីវករ​យ៉ាង​សុខ​ស្រួល។ អាជីវករប្រាប់បន្ត ត្រូវបង់ថ្លៃតូប១២០ដុល្លារក្នុងមួយខែ និងបង់ថ្លៃភាស៊ី២០០០រៀលទៅ៥ពាន់រៀលក្នុងមួយថ្ងៃ​។ សូម្បីតែ​ពលរដ្ឋ​ដែល​លក់​បន្លែបង្ការ​តាម​កញ្ច្រែងល្បី ដែលរាជរដ្ថាភិបាលមិនតម្រូវអោយបង់លុយ ​ក៏ត្រូវ​បង់លុយ​ថ្លៃ​ភាស៊ី​ជូនលោកប្រធានផ្សារផងដែរ បើ​មិន​ដូច្នេះ​ទេ​លោក ស៊ន់ នី មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​ឡើយ​។

ប្រការ​នេះហើយ​ទើប​អាជីវករ​ផ្សារ​ក្រោម​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​របស់លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ ៕

 

 

Leave a Reply

(*) Required, Your email will not be published