ផលិតផលប្រហិតខូចគុណភាពក្រុមហ៊ុនCP ដាក់លក់នៅទីផ្សារ ត្រូវកាំកុងត្រូលដកហូត នៅខេត្តកំពង់ធំ

, , Leave a comment

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៧ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ផលិតផល ដែលហួសកាលបរិច្ឆេតកំណត់ ផលិតខូចគុណភាព ក្នុងនោះកាំកុងត្រូលដកហូត ផលិតផលប្រហិតខូចគុណភាព ដែលក្រុមហ៊ុនCP នាំយកលក់ឲ្យអាជីវករផ្សាកំពង់ធំ យ៉ាងអាណាធិបតេយ្យ។

មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ ប្រាប់ថា លទ្ធផលនៃការចុះត្រួតពិនិត្យ ទំនិញខូចគុណភាព សមត្ថកិច្ចជំនាញបានរឹបអូសបាន នូវផលិតផលខូចគុណភាព ដែលក្រុមហ៊ុនCP នាំយកលក់ឲ្យអាជីវករផ្សាកំពង់ធំ រួមមាន ប្រហិតសាច់មាន់AMF ១២កញ្ចប់ គ.ក ហតដលម្ទេសម៉ាកPP 5ក.គ ទឹកប៉េងប៉ោះម៉ាក KK ១៣ដប៕

 

 

Leave a Reply

(*) Required, Your email will not be published