បែកធ្លាយ នាយកបេឡាជាតិអតីតយុទ្ធជន ក្នុងការចរចាថ្លៃចំនួន២គម្រោង ចំណាយប្រាក់ ៨ ៥៩៥ លានរៀល ចំណេញគ្រប់?

, , Leave a comment

រាជធានីភ្នំពេញ ៖ ភាពមិនប្រក្រតី​ទ្រង់ទ្រាយ​ធំ​មួយ ត្រូវបាន​ទម្លាយ​ចេញពី​បេឡា​ជាតិ​អតីតយុទ្ធជន ដែលមាន​លោក រឿន រិទ្ធី​រ័ត្ន ជានា​យក​ដ៏​មានអំណាច ពាក់ព័ន្ធ និង​ការចរចា​ថ្លៃ លើ​ការងារ សាងសង អគារ​របស់​បេឡា​ជាតិ​អតីតយុទ្ធជន ជាមួយ​ក្រុមហ៊ុន C.NO Construction and Investment Co., Ltd ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៦ ៨៣០ លាន​រៀល ស្មើរ​និង​ជិត ១៧០ម៉ឺន​ដុល្លា បូករួម​និង​ការចរចា​ថ្លៃ​ស្ដីពី​ការកែសម្រួល និង​តម្លើង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាមួយ​សហគ្រាស ត្រាស់​គ្លូ​ប៊​ល​សឺ​វី​ស (Trust Global Service CO.LTD.) ដែលមាន​តម្លៃ​ចំណាយ​ចំនួន ១ ៧៦៥ លាន​រៀល ស្នើរ​និង​ជិត ៤៤ម៉ឺន​ដុល្លា ប៉ុន្តែ​ការចរចា​ថ្លៃ​ខាងលើ​ត្រូវបាន​គេ​ដឹង គឺធ្វើឡើងតាមរយៈ​ការឃុបឃិតនិង​ ចែក​ប្រយោជន៍​ចែកគ្នាគ្មានអ្នកណាហ៊ានសួរនាំ ។

ប្រភព​បានអោយដឹងថា នៅ​ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៧ លោក រឿន រិទ្ធី​រ័ត្ន នាយក​បេឡា​ជាតិ​អតីតយុទ្ធជន បាន​ទទួលយក​ក្រុមហ៊ុន C.NO Construction and Investment Co., Ltd សាងសង អគារ​របស់​បេឡា​ជាតិ​អតីតយុទ្ធជន ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៦ ៨៣០ លាន​រៀល ស្មើរ​និង​ជិត ១៧០ម៉ឺន​ដុល្លា តាមរយៈ​ច​ចារ​ថ្លៃ ប៉ុន្តែ​ការចចារ​ថ្លៃ​នេះ​គេ​ដឹងថា ពោ​ពេញ​ដោយ​ការឃុបឃិត​គ្នា​យ៉ាងធ្ងន់ធ្ងរ ព្រោះ​តម្លៃ​នៃ​ការសាងសង​នេះ គឺ​ចរចា​ថ្លៃ​ចុះ​បាន​ដ៏​តិចតួច​បំផុត ។ ការចរចា​ថ្លៃ​ប្រាក់​ច្រើន​ចុះថ្លៃ​បាន​តិច​នេះ​គឺ​ផ្ដើម​ពី​ការ​ត្រូវរ៉ូវ​គ្នា រវាង​លោកនាយក រឿន រិទ្ធី​រ័ត្ន និង​ក្រុមហ៊ុន ដែល​គាត់​នាំមក​ចែក​ផលប្រយោជន៍ ។ សកម្មភាព​អាចធ្វើអោយ​អង្គភាព​មួយ​នេះ​បាត់​ថវិកា ដោយ​អំពើពុករលួយ ខ្ទង់១លាន​ដុល្លា ។ ព្រោះ​ចរចា​ថ្លៃ​គ្មាន​ប្រក្រតី​ទេ មិន​ខ្វះ​ទេ ក្រុមហ៊ុន​ដែល​ចង់​ធ្វើជា​អ្នកផ្គត់ផ្គង់​សាងសង អគារ​ជូន បេឡា​ជាតិ​អតីតយុទ្ធជន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​គ្មាន​ឱកាស​ទេ ព្រោះ​សិទ្ធិ​នៅលើ លោកនាយក រឿន រី​ទ្ធី​រ័ត្ន ដែលជា​ប្រធាន​លទ្ធកម្ម ចង់​ទទួលយក​ឬ​មិន​ទទួលយក​នោះ ។

បូករួម​និង​ការចរចា​ថ្លៃ​ស្ដីពីរ​ការកែសម្រួល និង​តម្លើង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាមួយ​សហគ្រាស ត្រាស់​គ្លូ​ប៊​ល​សឺ​វី​ស (Trust Global Service CO.LTD.) ដែលមាន​តម្លៃ​ចំណាយ​ចំនួន ១ ៧៦៥ លាន​រៀល ស្នើរ​និង​ជិត ៤៤ម៉ឺន​ដុល្លា នៅ​ថ្ងៃទី០៣ មេសា ឆ្នាំ ២០១៧ ក៏​ជាត​ម្លៃ​ខុស​ប្រក្រតី​យ៉ាង​ធំ​ថែមទៀត និយាយអោយចំ​ការ​តម្លើង ​ប្រព័ន្ធ​ព័ត៌មានវិទ្យា របស់​ក្រុមហ៊ុន​នេះ ជូន​បេឡា​ជាតិ​អតីតយុទ្ធជន គឺ មានតម្លៃ ​ជាង​ការ​តម្លើង​ប្រព័ន្ធ​បែប​នេះ​ នៅ​ធនាគារឯកជនធំៗ នៅ​កម្ពុជា៦ឬ ៧ដង ដូច្នេះ​ទើបបាន​គេ​ចាត់ទុកថា ការចចារ​ចំនួន២គម្រោង​ខាងលើ ​ពោ​ពេញ​ដោយ​ភាពមិនប្រក្រតី និង​អំបើពុករលួយ​យ៉ាង​ធំ ។

ករណីនេះ​គួរ អង្គភាព​ប្រឆាំង​អំពុក​រលួយ និង ក្រសួង​សង្គមកិច្ច ស្រាវជ្រាវ​ដើម្បី​ចាត់វិធានការ ជាពិសេស​អង្គភាព​ប្រឆាំង​អំពុក​រលួយ តែម្ដង ។

សូម​រំលឹកថា លោក រឿន រី​ទ្ធី​រ័ត្ន នាយក​បេឡា​ជាតិ​អ​តី​យុ​ទ្ធេ​ជន បាន​ឡើងកាន់តំណែង​ដ៏​សំខាន់​មួយ​នេះ ក្រោម​ការជួយ​គាំទ្រ​ដោយ​លោក សួង ម៉េង​ឡុង អតីត​អគ្គនាយក​រដ្ឋបាល បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច​ដែល​សម្បូ​ណ៏​រឿងអាស្រូវ និង​អ្នកមានអំណាច​ខ្លាំង​នៅ​ក្រសួង​ផងដែរ ។

មិនអាចទាក់ទងការបញ្ចាក់ពី លោក រឿន រី​ទ្ធី​រ័ត្ន នាយក​បេឡា​ជាតិ​អ​តី​យុ​ទ្ធេ​ជន បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published