ពាក្យសម្ដី​ផ្អែមល្ហែម​របស់​បុរស​មាន​ឥទ្ធិពល​យ៉ាងណាខ្លះ​មកលើ​ស្ដ្រី ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​

, , Leave a comment

​យល់ដឹង : បច្ចុប្បន្ននេះ ពាក្យសម្ដី​ផ្អែមល្ហែម​របស់​មនុស្ស​ប្រុស មាន​កម្រិត និង​ឥទ្ធិពល​បែបណា​សម្រាប់​នារី នៅពេលដែល​បុរស បាន​វាចា​ផ្អែមល្ហែម​មកសុំ​សេចក្ដីស្នេហា​ពី​នារី​ណា​ម្នាក់​នោះ​? ហើយ​តើ​នារី​នោះ​នឹង​ទៅជា​យ៉ាងណា​នៅពេលដែល​បុរស យកពាក្យ​ផ្អែមល្ហែម​មកលេង​សើច​ចំពោះ នាង​ដើម្បី​គ្រាន់តែ​លួងលោម​យក​ខ្លួនប្រាណ​វិញ​នោះ​? នៅថ្ងៃនេះ​យើង​នឹង​បង្ហាញថា ឥទ្ធិពល​នៃ​ពាក្យ​ផ្អែមល្ហែម​តែ​មាត់​របស់​បុរស ដែល​គ្រាន់តែ​ចង់​លេងសើច​នោះ ប៉ះពាល់​ជីវិត និង​ការរស់នៅ​យ៉ាងណាខ្លះ​ចំពោះ​នារី​?

 

​មាន​ច្រើនដង​ណាស់​ដែល​គេ​សង្កេតឃើញថា រឿង​តូចតាច​ច្រើនតែ​ក្លាយជា​រឿង​ដែល​សំខាន់​សម្រាប់​ជីវិត​ជានិច្ច ជាពិសេស​នៅពេល​ឈានចូល​ទៅរក​សម្ព័ន្ធភាព​បែប​គូស្នេហ៍ ដែល​ធ្លាប់​ប្រមូល​សន្សំ​អារម្មណ៍ល្អៗ​ជា​បណ្តើរៗ បន្តិច​ម្តងៗ រហូត​ក្លាយជា​សម្ព័ន្ធ​ស្នេហ៍​ដ៏​ធំធេង ដែល​ទំរាំ​នឹង​ឈាន​មកដល់​ពេលបច្ចុប្បន្ន​។​

 

​វា​មិនមែនជា​រឿង​ងាយៗ​ឡើយ ហើយ​ម្នាក់ៗ ក៏​ប្រហែលជា​គិត​ដូចៗ​គ្នា​ថា ប្រហែលជា​ល្អ​មិន​ស្ទើរ​ទេ បើសិនជា​បានរស់នៅ​ជា​គូគ្រង​នឹង​គ្នា​រហូតដល់​នាទីចុងក្រោយ​នៃ​ជីវិត​នោះ​។ ៥​ម៉ាត់​អាច​ពន្យឺត​អាយុ​ស្នេហា និង​សុភមង្គល ឲ្យ​កាន់​យូរអង្វែង​ឡើង ។​

 

១-​ពាក្យ​ថា «​អរគុណ​»
​ជា​ទង្វើ​តូច​មួយ​ដែល​មនុស្ស​ជាច្រើន​គិតថា មិនចាំបាច់​និយាយ​ក៏បាន​ដែរ ព្រោះ​អី​ពេលនេះ​អ្នក​ទាំងពីរ​ក៏​ស្និទ្ធស្នាល នឹង​គ្នា​ហើយ​នោះ តែ​ការពិត​វិញ ការ​ពោល​ពាក្យ​អរគុណ​ចំពោះ​គូស្នេហ៍ គឺជា​ទង្វើ​មួយ​ដែល​សំខាន់​ចំពោះ​សម្ព័ន្ធភាព​ស្នេហ៍ របស់​អ្នក​ខ្លាំងណាស់ ដោយសារតែ​ការនិយាយ​ពាក្យ​ថា អរគុណ​នេះ វា​សម្តែង​ឲ្យ​ឃើញថា ទង្វើ​គ្រប់យ៉ាង​ដែល​អ្នក​ទាំង​២ ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​នោះ​មាន​ភាព​សំខាន់​ខ្លាំងណាស់ ហើយ​អ្នក​ក៏មាន​អារម្មណ៍​រីករាយ​ណាស់ ដែរ​ដែល​បានទទួល​វា​នោះ និង​ថែមទាំង​អាចជួយ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​កាន់តែ​រឹងមាំ និង​ស្ថិតស្ថេរ​ទៀតផង​។​

២-​ពាក្យ​ថា «​សុំទោស​»
​ក្រៅពី​គួរ​និយាយ​ពាក្យ​ថា​អរគុណ​ដល់​គូស្នេហ៍​រហូត​ក្លាយជា​ទម្លាប់​ហើយ​នោះ ការនិយាយ​ពាក្យ​ថា “​សុំទោស​” ក៏ មាន​ភាព​សំខាន់​សម្រាប់​ចំណង​ស្នេហ៍​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ដែរ ព្រោះ​គ្រប់​ពេលដែល​ពោល​ពាក្យ​ថា សុំទោស​នោះ វា​មានន័យថា អ្នក​យល់ព្រម​ទទួលកំហុស​ដែល​អ្នកជា​អ្នកធ្វើ និង​ត្រូវការ​បន្តដំណើរ​ជាមួយគ្នា​តទៅទៀត តែ​អ្វីដែល​សំខាន់​នោះ​គឺ ការនិយាយ​ពាក្យ​ថា សុំទោស​នោះ​គួរតែ​ចេញមក​ពី​ក្នុង​បេះដូង​របស់​អ្នក​យ៉ាងពិតៗ មិនមែន​សុំទោស បែប​ឲ្យ​តែ​រួចៗ​ពី​មាត់​ដើម្បី​ឲ្យ​ចប់​រឿង ឬ​សុំទោស​ដើម្បី​ចង់​ប​ញ្ជួ​សប​ន្សោ​ក​នោះទេ​។​

 

៣-​ពាក្យ​ថា «​ស្រឡាញ់​»
​គូស្នេហ៍​ជាច្រើន​ដែល​ស្រឡាញ់គ្នា និង​រស់នៅ​ជាមួយគ្នា​មក​យូរហើយ​នោះ ពួកគេ​មិនសូវ​និយាយ​ពាក្យ​ថា ស្រឡាញ់គ្នា​ដូច​កាលពី​គ្រា​ដំបូងៗ​ឡើយ ទើប​អាចធ្វើ​ឲ្យ​សេចក្តី​ស្ន​ហា​មើលទៅ​ដូចជា​សាប​ទៅៗ ប្រៀបដូចជា​មនុស្ស​លែង​ស្រឡាញ់ គ្នា​ហើយ​អញ្ចឹង ដូច្នេះហើយ​ម្នាក់ៗ​គួរតែ​និយាយ​ពាក្យ​ថា ស្រឡាញ់គ្នា​ខ្លះ​ផង ដើម្បី​ជាការ​បញ្ជាក់ប្រាប់​ពី​សេចក្តីស្នេហា​របស់​អ្នក ហើយ​ខណ​:​ពេល​ជាមួយគ្នា ការនិយាយ​ពាក្យ​ថា ស្រឡាញ់​ក៏​ជាការ​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ស្ថិតស្ថេរ​គង់វង្ស និង​មាន​សុភមង្គល​ជាង​មុន​ទៀតផង​។​

 

៤-​ពាក្យ​សម្តែង​ពី​ក្តីកង្វល់​បារម្ភ​
​បើសិនជា​អ្នកមាន​អារម្មណ៍​អៀនខ្មាស់ មិនអាច​នឹង​ដើរចូល​ទៅប្រាប់​គូស្នេហ៍​ដោយ​ពាក្យ​ថា “​បារម្ភ​” ពី​គេ ឬ​ពាក្យ​ផ្សេងៗ​ដែល​បង្ហាញ​ពី​ក្តីបារម្ភ​ទេនោះ អ្នក​អាច​ប្តូរ​មកជា​ការបង្ហាញ​ក្តីកង្វល់​បារម្ភ​តាមរយ​:​ការ យក​អាវធំ​មក​ពាក់​ឲ្យ​គូស្នេហ៍​មុនពេល​គេ​ចេញទៅ​ធ្វើការ ត្រៀម និង​រៀបចំ របស់របរ​ទុកឱ្យ​ពេល​គេ​ត្រូវ​ចេញទៅ​ធ្វើការ​នៅ​ទី​ឆ្ងាយ ឬ​ធ្វើ​ម្ហូបអាហារ​ដែល​គេ​ចូលចិត្ត​ញ៉ាំ​ទុក​សម្រាប់​ស្វាគមន៍​ពេល​គេ​ត្រឡប់មកផ្ទះ​វិញ​ជាដើម​។​

 

៥. កុំ​ភ្លេច​ពាក្យ​ថា «​នឹក​»
​សេចក្តី​ស្ន​ហា​របស់​អ្នកនឹង​កាន់តែ​ផ្អែមល្ហែម​ខ្លាំង​ឡើង បើសិនជា​អ្នកមាន​ឱកាស​បាន​ប្រាប់​គ្នា​ទៅវិញទៅមក​នូវ​ពាក្យ​ថា នឹក​ឲ្យ​បាន​ញឹកញាប់​ឡើង នៅពេលណា​ដែល​គេ​ទៅ​ធ្វើការ​នៅ​ទី​ឆ្ងាយ​ម្តងម្កាល​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published