ឃុំខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ចេញ​សែក​ស្អុយ​៣៩​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ២០១៧ ស្ត្រី​អាជីវករ​ត្រូវ​ចោទ​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន ទៅ​ឃុំខ្លួន ពន្ធនាគា​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​ពាក់ព័ន្ធ​នឹង​ការចេញ​សែក​ស្អុយ ចំនួន​៣៩​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​ភាគី ដើម​បំណុល​។​

 

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​រូបនោះ​មានឈ្មោះ ហុក ផល្លា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មានមុខរ​បរជា​អាជីវករ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​២ ផ្លូវ​លេខ​៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ឈ្មោះ ហុក ផល្លា ត្រូវបាន​តំណាង​អយ្យការ ចោទប្រកាន់​ពីបទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» តាម​ម​ត្រា​២៣១ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ក្នុង​ក្រុងភ្នំពេញ​។​

 

​ឈ្មោះ ហុក ផល្លា ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា ២០១៧ បន្ទាប់ ពី​គាត់ មិន​ព្រម​ចូលខ្លួន មក​តុលាការ ដើម្បី​ការសាកសួរ តាម​ដីកាកោះ ហៅ របស់​តុលាការ​ចំនួន​២​លើក​មក ជាប់​ពាក់ព័ន្ធ​នឹង ការចេញ​សែក​ស្អុយ ចំនួន ៣៩​ម៉ឺន​ដុល្លារ ឲ្យ​ទៅ ភាគី ម្ចាស់បំណុល និង គេចវេស​ពុំ​ព្រម​សងលុយ​ជំពាក់ ឲ្យ​ទៅ ភាគី ម្ចាស់បំណុល ដែលជា​ដើមបណ្តឹង​៕

 

Leave a Reply

(*) Required, Your email will not be published