៧ ប្រការ​ងាយៗ ដើម្បី​ថែទាំ​ដើមទ្រូង ឱ្យ​សុដន់​ស្រស់ស្អាត និង​ទាក់ទាញ​

, , Leave a comment


​សុខភាព : សុដន់ (Breasts) ជា​សេរី​រា​ង្គ ដែល​ពោរពេញ​ទៅដោយ​ក្រពេញ និង​ស្រទាប់​ជាតិ​ខ្លាញ់​ច្រើន កោសិកា​ទាំងនេះ គឺជា​តួនាទី​កំណត់​ទំហំ និង​ទ្រង់ ទ្រាយ​ដើមទ្រូង​មនុស្ស​ម្នាក់​។​ចំណែក​បរិវេណ​ដើម ទ្រូង មាន​ងារ​ទ្រ​សាច់​សុដន់ មិនឱ្យ​យារ​ធ្លាក់​។ មាន​បណ្តា​សុភាពនារី មិនតិច​តួច​ទេ ដែល​ប្រាថ្នា​ចង់បាន​ដើមទ្រូង និង​សុដន់​របស់ខ្លួន មាន​សភាព​ស្រស់ស្អាត​សិច​ស៊ី គួរឱ្យ​ទាក់ទាញ ដូច្នេះ ស្ត្រី ចូរ​យកចិត្តទុកដាក់ ជាមួយ​ការថែរក្សា តាម​ប្រការ​ងាយៗ ៧ យ៉ាង ដូចខាងក្រោម ៖

១. លំ​ហាត់ប្រាណ : ការហាត់​ប្រាណ ដើម្បី​បន្តឹង​សុដន់ ដោយ​លើក​កូន​ទម្ងន់​យឺតៗ​និង​ច្រើនសារ ឬ​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ផ្សេងទៀត ដែល​អ្នក​ធ្លាប់​ដឹង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​នេះ ក៏បាន​។​

 

២. ឡេ​បំប៉ន​សុដន់ : លាប​ឡេ​ថែបំប៉ន​ដើមទ្រូង និង​សុដន់ រៀងរាល់​ក្រោយពេល​ងូតទឹក​រួច ដើម្បីឱ្យ​ស្បែក​សុដន់ តឹង​ណែន​រលើបរលោង​។ អ្នក​គួរប្រើ​ប្រាស់​ឡេ ដែល​ផ្សំ​ដោយ​វីតាមីន A លាប​ឱ្យ​សព្វ​សុដន់ និង​បរិវេណ ក ។​

 

៣. ពេល​លាប​ឡេ : ខណៈពេល​កំពុង​លាប​ឡេ ត្រូវ​ប្រើ​ដៃ​ម៉ាស្ស​ថ្នមៗ លើ​សុដន់​របស់​អ្នក ដើម្បីឱ្យ​ឈាម​ធ្វើ​ចលនា បាន​ស្រួល និង​បន្តឹង​ស្បែក​សុដន់​ផង​។ ឯ​វិធី​ធ្វើ​ម៉ាស្សា ត្រូវ​ប្រើ​បាតដៃ​រុញ​សុដន់​ឡើង បន្ទាប់មក​រុញ​ផែន​សុដន់ ទាំង​គូ​ចូលគ្នា ដោយ​ចាប់ផ្តើម​ពី​គល់​ក្លៀក រួច​យក​បាតដៃ​ទាំងពីរ ទ្រ​សុដន់​ម្ខាងៗ ដោយ​ចលនា​យឺតៗ​។​

 

៤. ប្រើប្រាស់​អាវទ្រនាប់ : អ្នក គួរ​ជ្រើសរើស​អាវទ្រនាប់​ណា ដែល​អាចជួយ​ទ្រ​សុដន់​ឡើង មិនឱ្យ​យារ ខ្សែ​របស់​អាវទ្រនាប់ ក៏​គួរតែមាន​សភាព​យឺត​ល្អ និង​អាច​បញ្ចេញ ឬ​បញ្ចូល​ខ្សែ បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​។ ម្យ៉ាងវិញទៀត អ្នក គួរប្រើ​ប្រាស់​ផលិតផល ដែលមាន​ប្រសិទ្ធភាព​ម៉ាស្សា​សុដន់​។​

 

៥. ដំណើរ​ទីជិត​ឆ្ងាយ : រាល់ពេល​ចេញទៅ​ក្រៅ គប្បី​លាប​ឡេ​ការពារ​កម្តៅថ្ងៃ និង​គួរ​ពាក់អាវ ដែល​អាចឱ្យ​ខ្យល់អាកាស ចេញចូល​បានល្អ និង​បង្កលក្ខណៈ​ត្រជាក់ ដោយ​បរិយាកាស​ស្រស់ស្រាយ ដល់​សុដន់ ឱ្យបាន​ស្រួលបួល​ផង​។​

 

៦. ឥរិយាបទ​ពេល​គេង : ក្នុងការ​ទទួលទានដំណេក ពិតជា​សំខាន់​ណាស់ និង​មានការ​ពាក់ព័ន្ធ ទៅនឹង​ភាព​យារ​ធ្លាក់​របស់​សុដន់ ផងដែរ​។ ការ​គេង​ផ្អៀង ជា​ឥរិយាបទ​ល្អ​បំផុត ហើយ​ប្រសិន​ជាមាន​ខ្នើយ គួរ​កល់​ទ្រ​សុដន់ កុំឱ្យ​សំ​យ៉ុង​ចុះ​ទៀត​នោះ គឺ​កាន់តែ​ប្រពៃ​។ គួរ​ចៀសវៀង​គេង​ផ្កាប់មុខ ព្រោះ​មិនអាច​ជួយ​ឱ្យ​សុដន់​តូច​ឡើយ ផ្ទុយទៅវិញ មានតែ​បណ្តាលឱ្យ សុដន់​ខូច​ទៅវិញ​ទេ​។​

 

៧. ប្រការ​គួរ​យកចិត្តទុកដាក់ : ការពារ​កុំឱ្យ​កើតមុន ព្រោះ​ស្បែក​ដើមទ្រូង និង​ចន្លោះ​សុដន់​ទាំងពីរ ពោរពេញ​ទៅដោយ​ក្រពេញ​ខ្លាញ់ ដែល​ងាយ​នឹង​កើតមុន​។ ប្រសិនបើ​សុដន់​កាន់តែ​រីក​ធំ ញើស​ក៏​កាន់តែច្រើន ដូច្នេះ ត្រូវ​សម្អាត​ដើមទ្រូង ឱ្យ​ស្អាត​ជាប្រចាំ ដោយ​ប្រើ​ទឹក​ជូត​សម្អាត​ស្បែក ផ្សំ​ពី​អាស៊ីដ សាលី​ស៊ី​លិ​ក ជូត​តាម​ពីក្រោយ មួយ​សា​ទៀត ជាការ​ស្រេច​៕

 

Leave a Reply

(*) Required, Your email will not be published