កញ្ញា ពីង រ៉ូ​ហ្សា ៖ ឈុត​សិច​ស៊ី​របស់ខ្ញុំ ទោះ​ត្រូវ​រិះគន់​ក៏​មិន​ថ្វិ ព្រោះ​ជា​ចំណង់​ចំណូ​ច​ចិត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារាភាពយន្ត​រូប​ស្រស់​កញ្ញា ពីង រ៉ូ​ហ្សា បាន​បង្ហោះ​រូបភាព​សិច​ស៊ី គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ​បុរសៗ​មួយចំនួន​ជ្រួលជ្រើម​ប្រាថ្នា​ចង់បាន​នាង​មក​នែបនិត្យ​។ មួយរយៈ​ចុងក្រោយ​នេះ​បើទោះបី​អាជីព​សិល្បៈ​របស់​កញ្ញា​ពីង រ៉ូ​ហ្សា ហាក់​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​រូប​សម្រស់​របស់​នាង​វិញ​ហាក់​កាន់តែ​ទាក់ទាញ​លេចធ្លោ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ម្សិលមិញ​នេះ​នាង​បាន​បង្ហោះ​រូបភាព​សិច​ស៊ី ស្លៀក​ឈុត​ប៊ី​គី​នី គួរ​ឲ្យ​ស្រើបស្រាល​។​

 

​ក្រោយពេល​បង្ហោះ​រូបភាព​សិច​ស៊ី​ទាំងនោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍​និង​មានការ​លើកសរសើរ​នា​ង​មិន​ដាច់​ពី​មាត់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តាម​ដំណឹង​ថា បានធ្វើ​ឲ្យ​បុរសៗ​អ្នកមាន​មួយចំនួន​ជ្រួលជ្រើម​ចង់បាន​នាង​ថ្នាក់ថ្នម​ផងដែរ​។​

 

​កញ្ញា​ពីង រ៉ូ​ហ្សា បាន​ថ្លែង​ឲ្យ​ដឹងថា រូបភាព​ឈុត​ប៊ី​គី​នី ដែល​នាង​ទើប​បង្ហោះ​នោះ​គឺ​នាង​ថត​នៅពេល​នាង​ហែល​ទឹក​លេង​នៅ​ថ្ងៃ​សំរាក​លំហែកាយ​។ នាង​ថា ពិតជា​មានការ​ចាប់អារម្មណ៍​មែន​ក្រោយពេល​បង្ហោះ​តែ​នាង​ថា គ្មាន​បំណង​បង្អួត​សម្រស់​សិច​ស៊ី​ធ្វើ​ឲ្យ​បុរស​ណា​ជ្រួលជ្រើម​ទេ​គឺ​គ្រាន់តែ​បង្ហោះ​រំសាយ​អារម្មណ៍​ដែល​អត់​ផ្សុ​ក​តែប៉ុណ្ណោះ​។​

 

​រ៉ូ​ហ្សា បន្ថែមថា ការ​ស្លៀកពាក់​សិច​ស៊ី​ជា​ចំណង់​ចំណូលចិត្ត​របស់​នាង​ប៉ុន្តែ​យ៉ាងណា​នាង​មិន​ឲ្យ​សិច​ស៊ី​ជ្រុល​រហូត​ទទួលរង​ការរិះគន់​ពី​មហាជន​នោះដែរ​។ តែ​ទន្ទឹមនឹងនោះ​នាង​ក៏​សុំ​អធ្យាស្រ័យ​ផងដែរ​ប្រសិនបើ​ការ​ស្លៀកពាក់​របស់​នាង​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​មិន​សប្បាយចិត្ត​។​

 

​រ៉ូ​ហ្សា បាន​សារភាពថា ការ​ស្លៀកពាក់​សិច​ស៊ី​របស់​នាង​ពិតជា​ទទួលបាន​ការចាប់​រ​ម្មណ៍​ខ្លាំង​មែន​ដែល​ក្រៅពី​ការលើកសរសើរ​ក៏មាន​បុរស​មួយចំនួន​តាម​ចែចង់​សុំ​ស្នេហ៍​នាង​ផងដែរ​ប៉ុន្តែ​នាង​មិនទាន់​អើពើ​សម្រេចចិត្ត​ជ្រើសរើស​បុរស​ណា​ជា​ដៃគូ​ជីវិត​នៅឡើយ​ទេ​។​ម្យ៉ាង​នាង​ចង់ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​ដើម្បី​លេង​សិល្បៈ​កសាង​ប្រជាប្រិយភាព​សិន​។​

 

​កញ្ញា​ពីង រ៉ូ​ហ្សា បាន​ឲ្យ​ដឹង​ដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ​នាង​មិនសូវ​ទទួល​ការងារ​សិល្បៈ​ទេ​ដោយសារតែ​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​មួយចំនួន​ទើប​រាង​ស្ងប់ស្ងាត់​បន្តិច​។​ប៉ុន្តែ​ពុំ​បានន័យថា​នាង​បោះបង់​អាជីព​សិល្បៈ​នោះទេ​គឺ​នាង​និង​ទទួល​ពេញទំហឹង​ជាថ្មី​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ពង្រឹង​ប្រជាប្រិយភាព​ឡើងវិញ​។​

 

​ក្រៅពី​ជា​ពិធី​ការិនី ជា​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​Cambodia super model ដែល​ដឹកនាំ​ដោយ​ឌួង ហ្សូ​រី​ដា កញ្ញា​ពីង រ៉ូ​ហ្សា ក៏​ជា​តារាភាពយន្ត​លេចធ្លោ​មួយរូប​ផងដែរ​ដែល​នាង​ធ្លាប់​លេចមុខ​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ ​និង​រឿង​ភាគ​មួយចំនួន​ផងដែរ ​ហើយ​នាង​បានបង្ហាញ​ពី​គោលជំហរ​ថា​នឹង​ប្រឹង​ពង្រឹង​ការគាំទ្រ​លើ​វិថី​សិល្បៈ​បន្ថែមទៀត​ស្របពេល​ដែល​នាង​ចូលចិត្ត​បង្អួត​សម្រស់​សិច​ស៊ី​៕










 

Leave a Reply

(*) Required, Your email will not be published