«លោក ស ងួន» អ្នកអធិប្បាយព័ត៌មានប៉ុស្ដិ៍លេខ៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្ដលោកបុកជាមួយរថយន្ដកុងទីន័រ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ខេត្តកំពង់ស្ពឺ

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ស ងួន អ្នកអធិប្បាយព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យប្រពន្ធរបស់លោកភ្លាមៗ ដោយឡែកលោក ស ងួន និងកូនស្រីរបស់លោក រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថាឲ្យដឹងថា នៅចំណុចកើតហេតុជាផ្លូវកោង ដោយឡានរថយន្ដខាងលើ បើកបរក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ដ កុងទីន័រ ដែលធ្វើដំណើរក្នុងទិសច្រាសគ្នាពេញទំហឹងតែម្ដង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោក ស ងួន ពិធីករប៉ុស្តិលេខ៥ និងកូនស្រីបានទទួលរងរបួសធ្ងន់ធ្ងរ ឯប្រពន្ធបានស្លាប់ដោយគៀបជាប់និងរថយន្ត៕

 

Leave a Reply

(*) Required, Your email will not be published