មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ជិះឡានទំនើប ដកកាំភ្លើងបាញ់គម្រាម និងវាយយុវជនម្នាក់បែកឈាមស្រាចពេញផ្ទៃមុខ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ឈ្មោះ កេត ផារ៉ែន ថ្នាក់ជាអនុសេនីយ៍ទោ ជិះរថយន្ត ទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898 វាយនឹងបាញ់១គ្រាប់សំឡុតយុវជនម្នាក់ ក្នុងចំណោម ៣នាក់ បណ្តាលឲ្យបែកក្បាលហូរ ឈាម នៅតាមផ្លវ៥៩៨ ជិតស្នងការរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

នៅកន្លែងកើតហេតុ យុវជនរងគ្រោះប្រាប់ថា មុនកើតហេតុ គឺយុវជន៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែកំពុងជិះតាម ផ្លូវ ក៏មានរថយន្តមួយគ្រឿងមួយ​គ្រឿង​ម៉ាក​BMW ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-7898 ជារបស់មន្ត្រីនគរបាលដែលជាជនបង្កខាងលើ បានជិះគៀរម៉ូតូរបស់បុរសទាំង៣ រួចបន្តដំណើរមកមុខបាត់។ពេលនោះ បុរសទាំង ៣នាក់បានជិះម៉ូតូ បន្តដំណើរមកមុខក៏ឃើញ រថយន្តដែលគៀរម៉ូតូរបស់ខ្លួនកំពុងឈប់ភ្លាមនោះ បុរសទាំង៣ បានឃើញមន្រ្តីនគរបាល ដែលជាម្ចាស់រថយន្ត កំពុងតែឈនោមរូបគេទាំង៣បានចុះពីម៉ូតូ ដើរមករករឿងស្រាប់តែ មន្រ្តីនគរបាលដែលជាម្ចាស់រថយន្ត បានយកកាំភ្លើងវាយក្បាលបុរសម្នាក់ក្នុងចំណោមបុរសទាំង៣ បណ្តាលឲ្យ បែកក្បាលឈាមពេញមុខ បន្ទាប់ពីវាយមិនអស់ចិត្តក៏ដកកាំភ្លើង បាញ់សំឡុត១គ្រាប់ទៀត។ បន្ទាប់ពីបាញ់ហើយមន្ត្រីប៉ូលីស ដែលជាជនបង្កខាងលើព្យាយាមរត់ដែរ តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ៕

 

Leave a Reply

(*) Required, Your email will not be published