ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់ ក្រោយ​ប្លន់​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ នៅ​ស្រុក​លើកដែក​

, , Leave a comment

​ខេត្តកណ្ដាល : ជនសង្ស័យ​ម្នាក់​កាន់​កាំភ្លើងខ្លី​១​ដើម ចូលទៅ​ភ្ជង់​ប្លន់​ក្នុង​កាស៊ីណូ «​ថ្ម​ពេ​ជ្យ​» ត្រូវ​សន្តិសុខ​កាស៊ីណូ​នាំគ្នា ព្រួត​ចាប់បាន​វាយ​ទ្រោម​ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ ទៅតាម​ផ្លូវច្បាប់ កាលពី​ម៉ោង​ជិត​១​យប់​ឈានចូល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​កាស៊ីណូ ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើនេះ ឈ្មោះ អ៊ុ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានមុខ​របរ​នាយ ផ្នែក​ស្រាវជ្រាវ​ស៊ើប​ការ​ក្រៅ និង​បច្ចេកទេស រស់នៅ​សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អៀង សុង​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​តំណាង​ឲ្យ​ភាគី​កាស៊ីណូ ស្នាក់​នៅក្នុង​កាស៊ីណូ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​នគរបាល បាន​បន្តទៀតថា មុនពេល​កើតហេតុ​បុគ្គលិក​កាស៊ីណូ កំពុងតែ​រៀបចំ​ទុកដាក់​សម្ភារ​លុយកាក់​ក្រោយពេល អស់​ភ្ញៀវ ក៏​ស្រាប់តែ​ជនសង្ស័យ បាន​កាន់​កាំភ្លើងខ្លី​១​ដើម ដើរ​សំដៅ​ចូលមកក្នុង​បន្ទប់​សង្វៀន​កាស៊ីណូ ហើយ​ស្រែក ថា «​នៅ​ឲ្យ​ស្ងៀម​» ភ្លាមនោះ​បុគ្គលិក និង​សន្ដិសុខ​កាស៊ីណូ បានឃើញ​ហើយក៏​ស្រែកថា «​ហ្អែ​ង​កុំ​ចូលមក​»​។ តែ​ភ្លាមនោះ​ជនសង្ស័យ ក៏បាន​លើក​កាំភ្លើង​ឡើង​ភ្ជុង​សំដៅ​មក​បុគ្គលិក​និង​សន្ដិសុខ ពេលនោះ​ខាង​សន្ដិសុខ​កាស៊ី ណូ​ក៏បាន​នាំគ្នា​ព្រួត​ចាប់ ទើប​កើត​មានការ​ប្រ​ទុះ​សា​រ៉ា​យ ប្រតាយប្រតប់​គ្នា រហូត​ចាប់​ជនសង្ស័យ​បាន រួច​បាន​រាយ ការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។​

 

​ភ្លាមនោះ​កម្លាំង​នគរបាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ទទួល​ជនសង្ស័យ​មកកាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published