រន្ទះបាញ់​ត្រូវចំ​ខ្សែភ្លើង រួច​ឆ្លង​ចរន្ដអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆេះ​រាលដាល នៅ​ស្រុក​ព្រៃនប់

, , Leave a comment

​ខេត្ត​ព្រះសីហនុ : រន្ទះបាញ់​ចំ​រោងចក្រ​ផលិត​ទឹកកក​មួយកន្លែង​បណ្តាលឱ្យ​ឆាបឆេះ​ខណ​: ការព្យាករណ៍​អំពី​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូ​ទាំ​ប្រទេស ។​ស្រាប់តែ​មា​រន្ទះបាញ់​ត្រូវចំ​ខ្សែភ្លើង​រួច​ឆ្លង​ចរន្ដអគ្គិសនី​បង្ក ជា​អគ្គិភ័យ​ឆេះ​រាលដាល​ដល់​ស៊ីទែន​ស្ដុក​ប្រេង និង​អគារ នៅ​រោងចក្រ​ផលិត​ទឹកកក​។​គ្រោះធម្មជាតិ​បានកើត​ឡើង​ក្នុងភូមិ​ចុង​អូរ ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា ក្នុងការ​បង្ក្រាប​អគ្គីភ័យ​នេះ​ត្រូវ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​៣​គ្រឿង របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ មួយគ្រឿង និង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​៥​ឡាន ហើយ​បាន​ថមថយ​រហូត​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃខែ​ដដែល​។​

 

​ម្ចាស់​រោងចក្រ​ផលិត​ទឹកកក​ឈ្មោះ​ជា​ប៊ុនថន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។ លោក​បាន​ប្រាប់​សមត្ថកិច្ច​ថា ទំហំ​នៃ​ការ​ខូច ខាត​គឺ​ខ្ទង់​ម៉ឺន​ដុល្លារ​៕

 

Leave a Reply

(*) Required, Your email will not be published