មន្ទីរពេទ្យ សម្ភព អ៊ុក វ៉ារង់ សម្រាលខុសបច្ចេកទេសបណ្តាល អោយស្លាប់ទាំងម្តាយនិងកូន យ៉ាងអាណោចអាធម

, , Leave a comment

ខេត្តកំពង់ចាម ៖ ស្ត្រីជាម្តាយនិងទារក​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​លេច​ឮថា ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ សម្ភព អ៊ុក វ៉ារង់ ដែល​ស្ថិតនៅកណ្តាលក្រុងកំពង់ចាម ខេត្តកំពង់ចាម បាន​ព្យាបាលសម្រាល​អ្នកជំងឺ ​ខុស​បច្ចេកទេស កាលពី​វេលា​ម៉ោង​ថ្ងៃទី១៨ ខែវិច្ឆិការ​ឆ្នាំ​២០១៧​។​

តាម​ប្រភពព័ត៌មាន​នៅក្បែរ​កន្លែង​កើតហេតុ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​សាច់ញាតិអ្នកជំងឺបានដឹកស្ត្រីពោះធំ មកសម្រាលទារក មន្ទីរពេទ្យ សម្ភព អ៊ុក វ៉ារង់ ​នេះ លុះក្រោយមក​គេ​ឃើញ​មាន​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់​បាន​ផ្អើលឆោឡោរ ចេញ​មក​ខាងក្រៅ​មន្ទីរពេទ្យ​ ដោយប្រាប់សាច់ញាតិស្ត្រីរងគ្រោះថា ជនរងគ្រោះបានស្លាប់ហើយ គឺស្លាប់ទាំងម្តាយនិងទារកនោះ ក្រោយ មកខាងមន្ទីរពេទ្យសម្ភព អ៊ុក វ៉ារង់ យកលុយ៤ពាន់ដុល្លាជូនគ្រួសារសពដើម្បី បញ្ចប់ការប្តឹងតវ៉ា។​

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ មិនឃើញមានខាងអាជ្ញាធរមូលដ្ឋាន មកពិនិត្យសាកសពឡើយ ជាងនេះទៅទៀតខាងមន្ទីរពេទ្យ ហាក់ដូចជាមានការបិតបាំងលាក់លាមខ្លាំងណាស់ អ្នកជំងឺស្លាប់ម៉ោងប្រហែល១១ថ្ងៃ ទុករហូតដល់ម៉ោង១៥ទើបដឹកចេញ ហើយសូម្បីតែអាជ្ញាធរមូលដ្ឋាន ក៏ខាងមន្ទីរពេទ្យមិនឲ្យទៅក្បែរសពដែរ។ ហើយនេះមិនមែនជាលើកទី១នោះទេ ដែលមន្ទីរពេទ្យ សម្ភពអ៊ុក វ៉ារង់  នេះព្យាបាលឬសម្រាល បណ្តាលអោយអ្នជំងឺស្លាប់កន្លងមក។

ករណីខាងលើ យើងមិនអាចទាក់ទង តំណាងមន្ទីរពេទ្យ ដើម្បីបំភ្លឺរឿងនេះឡើយ៕

 

Leave a Reply

(*) Required, Your email will not be published