ឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយក​ក្រុមហ៊ុន ​បុរី​អង្គរ​ភ្នំពេញ​ ជេរប្រមាថ​អាជ្ញាធរ​ធ្វើ​ឲ្យ​ផ្អើល​ពេញ បណ្តាញ​សង្គម​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ប្រភពបានអោយដឹងថា ខណះដែលក្រុមអាជ្ញាធរ ចុះទៅពិនិត្យបទល្មើស ដែលក្រុមហ៊ុនមួយនេះចាក់ក្រាលបេតុង យ៉ាងរឹងមាំ លើប្រឡាយមេទាំងបំពានច្បាប់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់លំហូរទឹកដែលហូរ ចេញពីរាជធានីភ្នំពេញ សំខាន់ពេលភ្លៀងម្តងៗ ធ្វើឲ្យលិចលង់ស្ទើរគ្រប់មូលដ្ឋានតែម្តង ។ខណះនោះលោកឧកញ៉ា ព្រុំ សិទ្ធី បានចេញមុខមកតវ៉ា ហើយបានជេរប្រមាថខ្លាំងៗ ទៅលើអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងអាជ្ញាធរខណ្ឌសែនសុខ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋ រហូតប្រើពាក្យថា «ពួកអាឆ្កែគ្រប់គ្នា» ដែលបានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទ ធ្វើចរាចរដឹកដីលើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូចខាត ទាំងគ្មានមូលដ្ឋានច្បាស់លាស់ ។

 

មិនតែប៉ុណ្ណោះលោកឧកញ៉ា ព្រុំ សិទ្ធី ថែមទាំងបានយកឈ្មោះលោក ឌី ពៅ មកប្រើថា លោកបានស្នើសុំទៅថ្នាក់ដឹកនាំកំពូលរួចហើយ ទើបហ៊ានចាក់ក្រាលជាបេតុងយ៉ាងរឹងមាំលើប្រឡាយបែបនេះ ។ លោកឧកញ៉ារូបនេះបានគម្រាមជេរប្រមាថលើ អាជ្ញាធរ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋថា «ពួកអាឆ្កែគ្រប់គ្នា» បានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទធ្វើចរាចរដឹកដី លើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូច ខាត។

គួរបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ប្រឡាយ​បង្ហូរទឹក​នៅ ក្នុង​បូរី​អង្គរ​ភ្នំពេញ ខណដែល​គេ​ដឹងថា ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ព្រុំ សិទ្ធី បាន​ចាក់ដី​លុប ផ្ជិ​ត​ព្រមទាំង​ចាក់​បេតុង​ក្រាល​រំលោភ​លើ​ប្រឡាយ​បង្ហូរទឹក បង្ក​ឲ្យ​កកស្ទះ​ទឹក​យ៉ាងខ្លាំង ។​ខណះនោះ ​លោក​ឧកញ៉ា ព្រុំ សិទ្ធី បានចេញ​មុខមក​តវ៉ា ហើយ​បាន​ជេរប្រមាថ​ខ្លាំងៗ​ទៅលើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដែល​កំពុង​អនុវត្ត​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ រហូត​ប្រើពាក្យ​ថា «​ពួក​អា​ឆ្កែ​គ្រប់គ្នា​» ដែល​បាន​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ប្រើ​រថយន្ដ​តូចធំ​គ្រប់​ប្រភេទ ធ្វើចរាចរ​ដឹក​ដី​លើ​ដងផ្លូវ​បុរី​អង្គរ​ភ្នំពេញ បណ្ដាល​ឲ្យ​រង​ការខូចខាត ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។​

ករណីខាងលើមិនអាចទាក់ទងការបញ្ជាក់ពីលោក ព្រុំ សិទ្ធី បាននៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published