បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ត្រូវ​ឃាត់ខ្លួន ពីបទ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ការ​លួច​ផលិត​ព័ត៌មាន​

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ជើងចាស់​មួយរូប​ឈ្មោះ អ៊ួ​ន ឈិន ត្រូវបាន​សមត្ថកិច្ច​ឃាត់​សាកសួរ និង​ធ្វើ​កំណត់ហេតុ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការសង្ស័យ​បើក​ស្នាក់ការ និង​បន្ទប់​ស្ទូ​ត​យោ ផ្សាយ​ចេញពី​កម្ពុជា ដោយ​ខុសច្បាប់​។​

 

​សមត្ថកិច្ច​កំពុង​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់ ដើម្បី​រក​ភស្តុតាង​ផងដែរ​។ រហូតដល់​ម៉ោង​៩​និង​២០​នាទី​យប់ សមត្ថកិច្ច​បាន​រកឃើញ ឧបករណ៍​សម្ភារៈ​ជាច្រើន ដែល​សង្ស័យ​កំពុង​តម្លើង​រៀបចំ​ផ្សាយ ប៉ុន្តែ​មិនបាន​ផ្សាយ​នៅឡើយ​។​

 

​ការរកឃើញ​ករណី​សង្ស័យ​ខាងលើនេះ ខណៈ នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅផ្ទះ​សំណាក់​ម៉ារ​ឌី ស្ថិតនៅ​គល់ស្ពាន​អាកាស ស្ទឹងមានជ័យ ផ្លូវ​មុនី​រ៉េត ស្ថិតនៅ​ភូមិ​៥ សង្កាត់​ស្ទឹង មានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ យើង​ឃើញថា ទីតាំង​នេះ​ពុំមាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published