លោក ឃួ​ង ស្រេង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ឈប់​ទិញ​សម្លៀកបំពាក់ និង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​នឹង​កម្លាំង​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​មាន​ករណី​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់មក​សាកសួរ ដែល​ពាក់អាវ​មាន​អក្សរ Police និង Army ដើរលេង​ក្នុង​ពិធីបុណ្យ​អុំទូក​កាលពី​យប់​ថ្ងៃទី​៣ ខែវិច្ឆិកា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ឃួ​ង ស្រេង ក្នុងនាម​គណៈបញ្ជាការ​សាលា​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ឈប់​ទិញ​សម្លៀកបំពាក់ និង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង​នគរបាល កងកម្លាំង​អាវុធហត្ថ និង កងកម្លាំង​យោធា ដើម្បី​ជៀស​វាស​ប្រើប្រាស់​ហើយ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។​

 

​សាលា​រាជធានី​ភ្នំពេញ ក៏​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ និង​អ្នករកស៊ី​នាំចូល​សំលៀកបំពាក់​, ស្នើសុំ​បញ្ឈប់​ការលក់ និង​នាំចូល​នូវ​សម្លៀកបំពាក់ និង​ឧបករណ៍​ដូចខាងលើ​នេះ​តទៅទៀត​ផងដែរ ព្រោះ​ការនាំ​ចូល និង​លក់​សំភារៈ​កងកម្លាំងប្រដាប់អាវុធ អាច​នឹង​មានទោស​តាមផ្លូវ​ច្បាប់​។​

 

​ការអំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែលជា​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ ធ្វើឡើង​បន្ទាប់ពី​កាលពី​យប់​ថ្ងៃទី​៣ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជាង ១០០​នាក់ ដែល​ពាក់អាវ​មាន​អក្សរ Police និង Army ដើរលេង​ក្នុង​ពិធីបុណ្យ​អុំទូក ពី​កន្លែង​គោលដៅ​ផ្សេងៗ​គ្នា ដោយ​ខ្លាច​សង្ស័យ​មាន​ចេតនា​មិនល្អ នៅ​ពិធីបុណ្យ​អុំទូក​នា​រាត្រី​នេះ​។ ប៉ុន្តែ​ក្រោយពី​សាកសួរ​រួចហើយ ទើប​ដឹងថា​ពួកគាត់ មិនមាន​ចេតនា​អាក្រក់​នោះទេ​, សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ពួកគាត់​ដើរលេង​កំសាន្ត​វិញ ប៉ុន្តែ​ដកហូតយក​អាវ ដែលមាន​ពាក្យ Police និង Army ដើម្បី​រក្សាទុក​។​

 

​សូមជម្រាបថា ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​សាកសួរ​នោះ ត្រូវបាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​សាកសួរ​នាំ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​មក​ដើរ​កំសាន្ត​ធម្មតា​ទេ ដោយសារ​រដូវ​នេះ​ជា​រដូវរងា​ពួកគាត់​បាន​ទិញ​អាវ​ប្រភេទ អាវ​រងា​នេះ​ពាក់ មាន​មនុស្ស​ចាស់ ក្មេង ជំទង់ ប្រុស​ស្រី ហើយ​ឃាត់​នៅ​គ្រប់​គោលដៅ​។ ដោយ​គោលដៅ​ខ្លះ​មាន​ជាង​៥០​នាក់ គោលដៅ​ខ្លះ​ជាង​២០​នាក់ គោលដៅ​ខ្លះ​ជាង​១០​នាក់ គោលដៅ​ខ្លះ​៥​នាក់ ដែល​សរុប​ប្រមាណ​ជាង​១០០​នាក់​៕

 

Leave a Reply

(*) Required, Your email will not be published