អាណិតណាស់! រថយន្តបែនដឹកដី បុកកិនស្លាប់ យ៉ាងអាណោចអាធ័ម

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​ជន​រង​គ្រោះ​រូប​នោះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ត្រូវ​មាន​រថយន្ត​បែន​ប្រភេទ​យី​ឌុ​ប​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក ហើយ​កិន​ទាំង​កំរោល នា​វេលា​ម៉ោង ៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ខាងក្រោយ​ពន្ធនាគារ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

មន្ត្រីប៉ូលីសប្រាប់ថា ជនរង​គ្រោះ​ឈ្មោះ ខុន រ៉ា​យុទ្ធ អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ក្នុងភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1DG-8498​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ 3D-313 បើកបរ​ដោយ​បុរស​ម្នាក់​ដោយ​មិន​ស្គាល់​អត្ដ​សញ្ញា​ម្នាក់​ដោយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល៕

 

Leave a Reply

(*) Required, Your email will not be published