ពង​សត្វ​ត្រដក់​តូច ជាង​១២០​សម្បុក ត្រូវបាន​ប្រទះឃើញ នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងជើង​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្បុក​ពង​កូន​សត្វ​ត្រដក់​តូច ដែលជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​ចំនួន​១២១​សំបុក ត្រូវបាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WSC រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ឆែប នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ក្រោយពី​បាន​រកឃើញ អង្គការ WSC បានប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា អង្គការ​បាន​ជួល​ប្រជា​សហគមន៍​ចំនួន​១០​ក្រុម ឲ្យ​យាម​សំបុក​ត្រដក់​តូច​ទាំងអស់នេះ រហូតដល់​ពេល​កូន​វា​ញាស់ និង​ហើរ​ចេញពី​សម្បុក​។​

 

​អង្គការ​ដដែល​បាន​រំឭកថា ត្រដក់​តូច គឺជា​សត្វ​ស្លាបមាន​មាឌធំ មាន​កម្ពស់​រហូតដល់​១៣០​សង់ទីម៉ែត្រ ហើយ​ស្លាប​របស់​វា ពី​ម្ខាង​ទៅ​ម្ខាង​ទៀត មាន​ប្រវែង​ជាង​២​ម៉ែត្រ​។​

 

​គួរ​បញ្ជាក់ថា ទោះបីជា​ចំនួន​សត្វ​ត្រដក់​តូច​នេះ នៅលើ​សាកលលោក​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ជាង​១​ម៉ឺន​ក្បាល​ក៏ពិតមែន ប៉ុន្តែ​តួលេខ​នេះ កំពុងតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី​។ ដូច្នេះហើយ វា​ត្រូវបាន​គេ​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​នៅក្នុង​បញ្ជីរ​ក្រហម របស់​អង្គការ IUCN​។​

 

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា សម្បុក​ត្រដក់​តូច​នេះ គឺ​៦៥​សម្បុក ស្ថិតនៅ​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប និង​៥៦​សំបុក​ទៀត ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម​ទេព​៕

 

Leave a Reply

(*) Required, Your email will not be published